ម្ចាស់​រោងចក្រ ដែលរ​លំនៅ​បង់​ក្លា​ដេ​សត្រូវ​ចាប់ខ្លួន

, , Leave a comment

​បន្ទាប់ពី​ការរត់​គេចខ្លួន​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ការដួលរលំ អគារ​រោងចក្រ​កាត់ដេរ Rana Plaza ទីបំផុត​ម្ចាស់​រោងចក្រ​កាត់ដេរ ម្ចាស់​អគារ និង​មន្ត្រី​ពាក់ព័ន្ធ​សរុប​ទាំងអស់​មាន​គ្នា​ចំនួន ៦នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនបាន​ហើយ​។
 

​ម្ចាស់​អគារ​លោក Sohel Rana ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្រោយ​រត់គេចខ្លួន​មួយរយៈ​​ក្នុង ចំណោម​ជន​ទាំង ៦ នាក់​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ម្ចាស់​រោងចក្រ​ចំនួន​បីនាក់ មន្ត្រី​វិស្វករ​រដ្ឋាភិបាល​ចំនួន​ពីរ​នាក់ និង​ម្ចាស់​អគារ​ម្នាក់​ឈ្មោះ Sohel Rana​។ បន្ទាប់ពី​ការដួលរលំ ម្ចាស់​អគារ​លោក Rana បាន​រត់​ទៅសម្ងំ​លាក់ខ្លួន​ភ្លាមៗ និង​តាម​សម្ដី​មន្ត្រីប៉ូលិស​ថា បុរស​រូបនេះ​បាន​ព្យាយាម​រត់គេច​ចេញទៅ​ក្រៅប្រទេស​ទៀតផង​។​

គិត​មកទល់នឹង​ពេលនេះ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​៣៧៨ នាក់​ហើយ​។ នេះ​បើតាម​សម្ដី​មន្ត្រី​ខណ្ឌ Dhaka លោក Kumar Mukherjee​។ បេសកកម្ម​សង្គ្រោះ​នៅតែ​បន្តធ្វើ បើទោះជា​ការដួលរលំ​អ​គារ​មាន រយៈពេល ៥ ថ្ងៃ​ទៅហើយ​ក្ដី​។ មកដល់ពេលនេះ​មិនទាន់មាន​នរណា​ហ៊ាន​អះអាងថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ដែល​កំពុង​ស្ថិតនៅក្រោម​គំនរ​បាក់បែក នៃ​អគារ​នៅឡើយ​ទេ​៕

01

 

Leave a Reply

(*) Required, Your email will not be published