ឡាយ​អិន និង ជី​ជី រង​ការរិះគន់​យ៉ាង​ចាស់ដៃ នៅលើ​បណ្តាញទំនាក់ទំនងហ្វេ​ស​ប៊ុ​ក

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ពិធីករ​ប្រុស​ស្រី​មួយគូ ក្នុង​កម្មវិធី “Freshy Winner” របស់​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន លោក ឡាយ​អិន និង កញ្ញា ជី​ជី បន្ទាប់ពី​បង្ហាញ រូបថត​មិន​សមរម្យក្នុង​កម្មវិធី​នោះ​រួចមក ត្រូវបាន​អ្នក​និយម​លេង បណ្តាញ​ទំនាក់ទំនង សង្គម Facebook ធ្វើការ​រិះគន់ មិន​សំចៃមាត់ ទៅលើ​កាយវិការ មិន​សមរម្យ ជា​នារី​ខ្មែរ របស់ កញ្ញា ជី​ជី ជា​សាធារណៈ​។​


​បន្ទាប់ពី​រូបភាព មួយ​ដែល​កញ្ញា ជី​ជី និង​លោក ឡាយ​អិន បាន​បញ្ចេញ​ពី​សកម្មភាព មួយ​មិន​សមរម្យ ដល់​ភ្នែក​អ្នកទស្សនា នៅ លើ​បណ្តាញ ទំនាក់ទំនង​សង្គម Facebook នៅក្នុងពេល​ថ្មីៗ​នេះ ដោយ​នៅក្នុង​រូបភាព​នោះ គេ​ឃើញ លោក ឡាយ​អិន ដែលជា​ពិធីករ​សម្បូរ វោហា​ស័ព្ទ​ក្នុង​កម្មវិធី ឱន​មុខ​មកដល់ ត្រឹម​ទ្រូង​កញ្ញា ជី​ជី ដែល​ធ្វើ​ឲ្យ​គេ ថតរូប​បាន និង​ទទួលរង​ការរិះគន់ យ៉ាង​ចាស់ដៃ ពី​មហាជន ដោយសារតែ​រូបភាព​នោះ មើលទៅ​កញ្ញា ជី​ជី ហាក់បីដូចជា មិន​រក្សា​តម្លៃ​ជា​ស្ត្រី​ខ្មែរ ទាល់តែសោះ​។​


​ក្រោយពី​ឃើញ​រូបភាព ទាំងអស់នោះ​មាន Friend នៅក្នុង Facebook ជាច្រើន​រយ​នាក់ បាន​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត​ចំពោះ ទង្វើ​របស់​ពួកគេ ដែល​លេង​ដោយ​បើកចំហរ ទាំង​កម្មវិធី ដែល ពួកគេ​កាន់​នោះ គឺជា​កម្មវិធី​ទូរទស្សន៍ ត្រូវ​ចាក់ផ្សាយ​ឲ្យ មនុស្ស​រាប់លាន​នាក់ ទស្សនា ។ តែ​ពួកគេ​ហាក់ដូចជា មិន​ខ្វាយខ្វល់ ពី​ភ្នែក​ទស្សនិកជន ទាល់តែសោះ ។ បែរជា​បង្ហាញ​កាយវិកា​មិនល្អ​នៅលើ កញ្ចក់​ទូរទស្សន៍ និង​ជា​គំរូ​អាក្រក់ សម្រាប់​ក្មេងៗ ជំនាន់​ក្រោយ ក៏ដូចជា​យុវវ័យ ក្នុងនាម​ជា​អ្នកសិល្បៈ​គួរ​ណាស់​តែ បង្ហាញ​ពី​គំរូ​ល្អៗ​មិនគួរ​ធ្វើបែបនេះ​ទេ​។​


​ក្នុងនោះដែរ បុរស​ម្នាក់​ដែលមាន ឈ្មោះ​ក្នុង Facebook ថា Chin Socheat បានធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ថា "​គ្មាន​សីលធម៌​ខ្លួន​ជា​កូន​ខ្មែរ ប្រើ​ទង្វើ​មិន​សមរម្យ មិនមែន​នៅផ្ទះ អស់លោក​ទេ​ណា​អាចធ្វើ​អ្វី​តាមចិត្ត តែ​នេះ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ណា មនុស្ស​រាប់លាន​នាក់ កំពុង​ទស្សនា ប្តូរ​ចរិត​ចេញទៅ​អស់លោក​"​។​


​នៅក្នុង​ការរិះគន់​ពី មហាជន​ជិត ៣០០​នាក់ នោះ ក៏​មានមតិ​ជាច្រើន​ទៀត​បាន ធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ តារា​ស្រី កញ្ញា ជី​ជី និង​លោក ឡាយ​អិន ថា​ជា​តារា​គំរូ​អាក្រក់ មិន​ស័ក្តិ​សមជា​តារា​នោះទេ ព្រោះថា​តារា គឺជា​ចំណែក​មួយ ក្នុងការ​ផ្សព្វផ្សាយ​ការអប់រំ និង​ថែរក្សា​ប្រពៃណី វប្បធម៌​ខ្មែរ ឲ្យ​ស្រស់​ផូរផង់ មិនមែន​ធ្វើជា​គំរូ​អាក្រក់​បែបនេះ​ទេ ៕ 

01 (2) 01 (1)

 

Leave a Reply

(*) Required, Your email will not be published