ធ្វើ​អាជ្ញាកណ្ដាល​បាល់ទាត់ ចាំតែ​ខុស​មែន​ទេ​?

, , Leave a comment

អាជ្ញាកណ្ដាល ត្រូវបាន​គេ​មើលឃើញថា​ជា​តួនាទី​មួយ​ដែល​រង​សម្ពាធ​យ៉ាងខ្លាំង​ក្នុង​ពិភព​បាល់ទាត់​សម័យ​ទំនើប​។ ដោយ​មិនចាំបាច់​មើល​ទៅណា​ច្រើន ដោយ​គ្រាន់តែ​លើក​ឧទាហរណ៍នៃ​ការប្រកួត​រវាង​បិសាច​ក្រហម Manchester United និង​ញញួរ​ធំ West Ham នៅ Premier League របស់​អង់គ្លេស​កាលពី​យប់មិញ យើង​អាច​ដឹង​បាត់ទៅហើយ​ថា​ធ្វើជា​អាជ្ញាកណ្ដាល​ពេលខ្លះ​ពិតជា​ចាំតែ​ខុស​រហូត​មែន​។​

1
​លោក Ferguson និយាយ​ដេញដោល​អាជ្ញាកណ្ដាល​


​នៅក្នុង​ការប្រកួត​ដែល​បញ្ចប់​ទៅក្នុង​លទ្ធផល​ស្មើគ្នា ២-២ នោះ អ្នកចាត់ការ Sir Alex Ferguson របស់​បិសាច​ក្រហម បានបង្ហាញ​អាកប្បកិរិយា​ខឹង​នឹង​អាជ្ញាកណ្ដាល Lee Probert យ៉ាងខ្លាំង​ក្លា ក្រោយពី​អាជ្ញាកណ្ដាល​រូបនោះ មិន​ពិន័យ​ខ្សែប្រយុទ្ធ Andy Carroll របស់ West Ham​។ អ្នកចាត់ការ ជើងចាស់​រូបនេះ បាន​អះអាងថា Carroll សម​នឹងត្រូវ​បណ្ដេញចេញ ក្រោយពី​លោត​បុក​កូនក្រុម​របស់​លោក គឺ David De Gea និង Patrice Evra​។​

2
លោក Allardyce ស្រែក​ដាក់​អាជ្ញាកណ្ដាល​


​ចំណែក លោក Sam Allardyce អ្នកចាត់ការ​ក្រុម​ញញួរ​ធំ​វិញ ក៏បាន​វាយប្រហារ​ដោយ​ពាក្យសម្ដី​ទៅកាន់​លោក Lee Probert និង​អាជ្ញាកណ្ដាល​ខ្សែបន្ទាត់​។ អ្នកចាត់ការ​រូបនេះ បាន​ចោទប្រកាន់​ក្រុមមន្ដ្រី​អាជ្ញាកណ្ដាល​ទាំងនោះ​ថា​បាន​លំអៀង​ទៅរក ក្រុម Manchester United ដោយសារ​គ្រាប់​បាល់​ទី​២​របស់ Robin van Persie ជា​បាល់​ស្ថិតនៅ​តំបន់​អក​ហ្ស៊ើ ប៉ុន្តែ​អាជ្ញាកណ្ដាល​បែរជា​ឲ្យ​បាល់​នោះ​ទៅវិញ​។​
​យ៉ាង ណា​ក្ដី នេះ​គ្រាន់តែ​ជា​ករណី​មួយ​ក្នុងចំណោម​ករណី​ជាច្រើន​ទៀត​ដែល​អាជ្ញាកណ្ដាល ក្លាយជា​ជនរងគ្រោះ​នៃ​ការប្រកួត ដែល​ក្នុងនោះ​មាន​ដល់​ករណី​បាត់បង់​ជីវិត​ផង​ក៏មាន​។ ជាក់ស្ដែង កាលពី​ចុងឆ្នាំ​២០១២ អាជ្ញាកណ្ដាល​ខ្សែបន្ទាត់​ស្ម័គ្រចិត្ត​សញ្ជាតិ​ហុ​ល្លង់​ម្នាក់​ឈ្មោះ Richard Nieuwenhuizen ត្រូវបាន​ក្រុម​កីឡាករ​ព្រួត​វាយ​រហូតដល់​ស្លាប់​ដ៏​គួរ​ឲ្យ​រន្ធត់​ផងដែរ​។​


 3
កីឡាករ​ក្រុម AZ Alkmaar ស្រែក​តវា​អាជ្ញាកណ្ដាល Bas Nijhuis នាពេល​កន្លងមក​
 

 4
​ក្រុម​អ្នកទស្សនា​បាល់ទាត់​នៅ​អង់គ្លេស ស្រែកជេរ​អាជ្ញាកណ្ដាល​


​តើ អ្វី​ទៅជា​ដើមចម​បង្ក​ឲ្យ​អាជ្ញាកណ្ដាល​ក្លាយជា​ជនរងគ្រោះ​ដោយសារ អាជីព​របស់ខ្លួន​នេះ​? តើ​ប្រិយមិត្ត​គិត​យ៉ាងណាដែរ ចំពោះ​ការ​លើកឡើងថា​អាជ្ញាកណ្ដាល​ចាំតែ​ខុស​មែន​នោះ​?

 

Leave a Reply

(*) Required, Your email will not be published