អាមេរិក​សុំ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​បុរស​ជាប់ទោស​អាមេរិកាំង​ជាបន្ទាន់

, , Leave a comment

​អាមេរិក​កំពុង​ទទូច​ដល់​កូរ៉េខាងជើង​ដោះ លែង​ជនជាតិ​អាមេរិកាំង​ម្នាក់​ជាបន្ទាន់​ផ្អែកលើ​មូលហេតុ​សប្បុរសធម៌ ដែល​ជនជាតិ​អាមេរិកាំង​ម្នាក់​នោះ​ប្រឈមមុខ​នឹង​បទចោទប្រកាន់រហូត​មានទោស​ប្រហារជីវិត​។​ ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន កូរ៉េខាងជើង​បានប្រកាស​ថា លោក Kenneth Bae វ័យ ៤៤ ឆ្នាំ នឹងត្រូវ​កាត់ទោស​នៅក្នុង​តុលាការ​កំពូល​របស់រ​ដ្ឋ​ផ្ដាច់ការ​មួយ​នេះ​ពី បទ​រៀបចំ​ផែនការ​ទម្លាក់​រដ្ឋាភិបាល​។​
 

​អ្នកនាំពាក្យ ក្រសួងការបរទេស​អា​មេ​រិ​ក Patrick Ventrell បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក Bae នៅក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ​។ អ្នកនាំពាក្យ​រូបនេះ​បន្តថា ស្ថានទូត​ស៊ុយអែត​នៅ​ក្រុង​ព្យុងយ៉ាង​ជា​អ្នក​ទាក់ទង​ផ្នែក​ការទូត​រវាង អាមេរិក និង​ក្រុង​ព្យុងយ៉ាង​។​ ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន ឲ្យ​ដឹងថា លោក Bae អ្នកទេសចរ ត្រូវបាន​ចាប់ខ្លួន​កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០១២ កន្លងទៅនេះ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្បែរ​ព្រំដែន​ចិន​៕

1-May

 

Leave a Reply

(*) Required, Your email will not be published