ជំងឺ​កម្តៅ​និង​សម្ពាធ​ឈាម របស់​ព្រះមហាក្សត្រ​ថៃ វិល​មក​សភាព​ធម្មតា​

, , Leave a comment

​ក្រុង​បាងកក ៖ ព្រះមហាក្សត្រ​ថៃ ព្រះបាទ ភូមិបុល ​អា​ឌុ​ល​យ៉ា​ដេ​ត​ ​ព្រះជន្ម​៨៥​ឆ្នាំ បាន​ធូរស្រាល​ពី​ជំងឺ​រលាក​សួត ចំ​ណែ​ក​​ក​ម្តៅ​ និង​ការ​ក្អក​ក៏​ថយចុះ​ជាង​សប្តាហ៍​មកហើយ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​នៅ​ក្រុង​បាងកក ព្យាបាល​ដោយ​យកចិត្តទុកដាក់ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​រកឃើញថា ទ្រង់​កើត​ជំងឺ​រលាក​សួត តាំងពី​ឆ្នាំ​២០០៩ ។

 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជវាំង កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា បាន​ឲ្យ​ដឹងថា វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​សិរី​រាជ្យ នៅ​ទីក្រុង​បាងកក រកឃើញថា ជំងឺ​កម្តៅ និង​សម្ពាធ​ឈាម​ព្រះមហាក្សត្រ​ថៃ ថយ​មក​សភាព​ធម្មតា​វិញ​នៅ​រសៀល​ថ្ងៃអាទិត្យ ។ ចំណែក​ជំងឺ​រលាក​សួត​ក៏​ធូរស្រាល​ដែរ ក្រោយពេល​ក្រុមគ្រូពេទ្យ ប្រើ​ថ្នាំ​សារធាតុ​ចាក់​ចូល​តាម​សរសៃ​។ ក្រុមគ្រូពេទ្យ​រកឃើញថា ព្រះ​មា​ហា​ក្សត្រ​ថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត កើត​ជំងឺ​រលាក​សួត តាំងពី​ឆ្នាំ​២០០៩ ហើយ​ព្រះអង្គ​តែងតែ​ទៅពិនិត្យ​សុខ​ភាពជា​ញឹកញាប់​៕

Thai King Bhumibol Adulyadej sitting on a wheelchair and accompanied by his favorite dog at Siriraj Hospital.

 

Leave a Reply

(*) Required, Your email will not be published