សង្ឃ​កំហូច​នាំ​បក្ខពួក​ទៅ​ច្រៀង​ខារ៉ាអូខេ ពេល​ត្រលប់​មកវិញ​ជិះ​ម៉ូតូ​បុក​ដើមឈើ ស្លាប់​មួយអង្គ របួសធ្ងន់​ពីរ​អង្គ​

, , Leave a comment

​ខេត្តតាកែវ ៖ សង្ឃ​កំហូច និង​បក្ខពួក​មួយក្រុម​បាន​លួច​ដោះ​ស្បង់​ចីវរ មក​ច្រៀង​ខារ៉ាអូខេ​នៅ​រ៉ា​រថភ្លើង លុះ​ពេល​ត្រឡប់​ទៅវិញ​ក៏បាន​ជិះ​ម៉ូតូឌុប​គ្នា​បើក​បោះពួយ​យ៉ាង​លឿន ដើម្បី​កុំឱ្យ​ភ្លឺ​ទាន់តែ​ជា​អកុសល​ក៏​រេ​ចង្កូត​ទៅបុក​ដើមឈើ ​ក្បែរ​ថ្នល់ បណ្តាល​ឲ្យ​លោកសង្ឃ​១​អង្គ​បាន​សុគត​ភ្លាមៗ​នៅនឹងកន្លែង និង​២​អង្គ​ទៀត​បាន​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​


​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ីវ សំណាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សង្ឃ​បួស​នៅ​វត្ត​កំហែង ឃុំ​ព្រៃ​ផ្គាំ ស្រុក​អង្គរបុរី បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​អ្នករងរបួស​ឈ្មោះ នី​វ បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​សង្ឃ​បួស​នៅ​វត្ត​ជាមួយគ្នា​រងរបួស​ធ្ងន់​បាក់ជើង​ខាងស្តាំ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​២ ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ​៦៥-៦៦ ស្ថិតក្នុង​ភូមិ​ក្តុល ឃុំ​លំចង់ ស្រុក​សំរោង​៕

30-April12

 

Leave a Reply

(*) Required, Your email will not be published