កាលពី​ពាក់កណ្តាល​ទស្សវត្សរ​ឆ្នាំ​៩០ ជនជាតិ​កូរ៉េខាងជើង​ពីរលាន​នាក់ បាន​ស្លាប់​ដោយសារតែ​គ្រោះ​អត់ឃ្លាន​

, , Leave a comment

​ក្រុង​សេ​អ៊ូ​ល ៖ ជនជាតិ​កូរ៉េខាងត្បូង​ទាំងអស់​ដែល​បំរើការ​នៅ​តំបន់ឧស្សាហកម្ម  Kaesong  ដែលមាន​ទីតាំងនៅ​ប្រទេស​កូរ៉េខាងជើង​នោះ ត្រូវ​ចាក​ចេញពី​តំបន់​នេះ ដើម្បី​​ត្រ​ល​ប់​​ទៅ​កា​ន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ ហើយ​ក្រុមអ្នកវិភាគ​បាន​វាយតម្លៃថា ការចាកចេញ​នេះ អាច​នឹង​ធ្វើអោយ​តំបន់ឧស្សាហកម្ម Kaesong  ដែលជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​សំរាប់​ក្រុង​ព្យុងយ៉ាង​ត្រូវ​បិទ ចោល​ជា​ស្ថាពរ​។


​ការសំរេច​ដក​បុគ្គលិក​ជនជាតិ​កូរ៉េខាងត្បូង​ទាំងអស់ ដែល​បំរើការ​នៅ​តំបន់ឧស្សាហកម្ម Kaesong  ធ្វើឡើង គឺ​ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង មិន​ព្រម​ចរចា​ជាមួយ​ខ្លួន អំពី​អនាគត​នៃ​តំបន់ឧស្សាហកម្ម Kaesong ។ តំបន់​នេះ​ត្រូវបាន​ព្យួរ​លែង​ដំណើរការ តាំងតែ​ពី​ដើមខែ​មេសា  បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង បានទទួល​ទណ្ឌកម្ម​ថ្មី​ទៀត ពី​អង្គការសហប្រជាជាតិ ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ កូរ៉េខាងត្បូង​បានដាក់​កំហិត​២៤​ម៉ោង​ដល់​កូរ៉េខាងជើង អោយ​ចរចា​លើ​តំបន់ Kaesong  ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ។​
 


​កាលពី​ថ្ងៃទី​២៧ ខែមេសា បុគ្គលិក​បំរើការ​ងារ​ឲ្យ​សហគ្រាស​កូរ៉េខាងត្បូង​នានា នៅ​តំបន់ឧស្សាហកម្ម Kaesong ចំនួន​១២៦​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់ បាន​ចាក​ចេញពី​តំបន់​នេះ ធ្វើដំណើរ​ឆ្ពោះទៅកាន់​កូរ៉េខាងត្បូង ដោយ​ឆ្លងកាត់​តាម​កន្លែង​ត្រួតពិនិត្យ Paju ដែលជា​ខ្សែបន្ទាត់​បែងចែក​ទឹកដី​កូរ៉េ​ទាំងពីរ ហើយ​បុគ្គលិក​បំរើការ​សេសសល់​ជាង​៥០​នាក់​ផ្សេងទៀត ត្រូវ​ចាកចេញ​អស់ពី​តំបន់ឧស្សាហកម្ម Kaesong នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ។ ក្រុង​សេ​អ៊ូ​ល​បាន​ប្រាប់​ក្រុង​ព្យុងយ៉ាង​ថា នឹង​បញ្ជូន​មនុស្ស​៥០​នាក់ ដូចដែល​បានគិត​ទុក ឲ្យ​មកកាន់​តំបន់ Kaesong  វិញ ប៉ុន្តែ​កូរ៉េខាងជើង​នៅតែ​ពុំទាន់​ផ្តល់​ការយល់ព្រម​ទៅតាម​សំណើ​របស់ កូរ៉េខាងត្បូង​។​
 


​ដោយឡែក ក្រុង​ព្យុងយ៉ាង​បាន​ចោទ​ក្រុង​សេ​អ៊ូ​ល​សារជាថ្មី នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កូរ៉េខាងត្បូង​ជា​អ្នកទទួលខុសត្រូវ​លើ​វិបត្តិ​ទាំងអស់នេះ ហើយ​ព្រមាន​ថា​នឹងដាក់​វិធានការ​ចាំបាច់ ប្រសិនបើ​ក្រុង​សេ​អ៊ូ​ល​នៅ​បន្ត​ធ្វើអោយ​ស្ថានភាព​កាន់តែ​ដុនដាប ខ្លាំង​។ គួរ​រំលឹក​ឡើងវិញ​ថា តំបន់ឧស្សាហកម្ម Kaesong បាន​បង្កើត​ក្នុង​ទស្សវត្សរ​ឆ្នាំ ២០០០ ជា​តំបន់​សេដ្ឋកិច្ច​តំណាង​ការទូត​រវាង​កូរ៉េ​ទាំងពីរ។ ក្នុង​ឆ្នាំ​២០១២ កន្លងទៅ សកម្មភាព​តំបន់​នេះ បានផ្តល់​ជា​ចំណូល​ទឹកប្រាក់​ជាង ៤៦៩ លាន​ដុល្លារ​។ ការដក​បុគ្គលិក​ការងារ​កូរ៉េខាងត្បូង​ចេញពី​តំបន់ឧស្សាហកម្ម Kaesong អាច​នឹង​ធ្វើអោយ​តំបន់​នេះ​ត្រូវ​បិទទ្វារ​ជា​ស្ថាពរ​។​
 


​គេ​អាច​វាយតម្លៃ​បាន​ថា នៅពេល​តំបន់​នេះ​លែងមាន​សកម្មភាព​សេដ្ឋកិច្ច​ទៀត​នោះ កូរ៉េខាងជើង​នឹងដាក់​កងទ័ព​ខ្លួន​នៅ​ទីនោះ​ហើយ​ស្ថានភាព​យោធា​ថ្មី​នេះ​ គឺមាន​លក្ខណៈ​ដូចជា​ស្ថានភាព​យោធា នៅមុន​ពេលដែល​តំបន់ឧស្សាហកម្ម Kaesong ត្រូវបាន​បង្កើត​អញ្ចឹង​ដែរ​គឺ​ស្ថានភាព​នេះ​ជាការ​គំរាម​ដល់​ក្រុង​សេ​អ៊ូ​ ល​។ ផ្ទុយទៅវិញ ការបិទ​លែងអោយ​តំបន់ឧស្សាហកម្ម Kaesong ដំណើរការ គឺ​ធ្វើអោយ​កូរ៉េខាងជើង​ខាតបង់ ព្រោះ​កូរ៉េខាងជើង​ជួប​ការខ្វះខាត​ធ្ងន់ធ្ងរ​ផ្នែក​ស្បៀងអាហារ ដោយសារតែ​គ្រោះធម្មជាតិ និង​ការគ្រប់គ្រង​កសិកម្ម​មិនបាន​ល្អ ដូច​កាលពី​ពាក់កណ្តាល​ទស្សវត្សរ​ឆ្នាំ ៩០ ជនជាតិ​កូរ៉េខាងជើង​ពីរលាន​នាក់​បាន​ស្លាប់​ដោយសារតែ​គ្រោះ​អត់ឃ្លាន​៕

1-May1

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published