ភ្លើង​ឆេះ​ផ្ទះ ប្រជាពលរដ្ឋ នៅ​សង្កាត់ វាលវង់​ក្រុង​កំពង់ចាម​ម្តុំ​ផ្លូវ ទួល​ស្បូវ​

, , Leave a comment

​ក្រុង​កំពង់ចាម ​៖ ផ្ទះ​ប្រជាពលរដ្ឋ ២​ខ្នង ស្ថិតនៅក្នុង នៅ​ភូមិ​ទី​២​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​ ​ខេត្តកំពង់ចាម​ម្តុំ​ផ្លូវ ទួល​ស្បូវ​ជាប់​ព្រះវិហារ​កា​តុ​លិ​ក ដែល មាន​ម្ចាស់ផ្ទះ ទី​១​ឈ្មោះ​លឹម ហេងហៅ​យាយ​ទ្រ​ព អាយុ​៧២​ឆ្នាំ (​ផ្ទះ​ផ្ដើម​ឆេះ​) និង​ម្ចាស់ផ្ទះ​២​ឈ្មោះ​ឆេង ហុង ហៅ យាយ​ហុង អាយុ​៨១​ឆ្នាំ​។​ ​កាលពី​វេលា​ម៉ោង ពី​ម៉ោងជាង​៥​ព្រឹ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៣ នេះ ត្រូវបាន​អគ្គិភ័យ​ ​ឆាបឆេះ ដោយ​មិនទាន់​ដឹង មូលហេតុ​ច្បាស់លាស់ ប៉ុន្តែ​ប្រភពព័ត៌មាន ខ្លះ​សង្ស័យ អាចមកពី​ទុស្សេ​ខ្សែភ្លើង​។​

 

​យោងតាម សេចក្តីរាយការណ៍ ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា រថយន្ត​ពន្លត់ អគ្គិភ័យ​ ​ជាច្រើន​គ្រឿង របស់​ស្នងការ​នគរ បាល​ខេត្តកំពង់ចាម ត្រូវបាន​បញ្ជូន ទៅកាន់​កន្លែង​ ​កើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍​។ និង​មានការ​ដឹកនាំ​ជួយសង្គ្រោះ​ផ្ទា​ល់ពី​សំណាក់​ ​លោកស្នងការ ឆាយ គឹម​សុន   ស្នងការ​នៃ នគរបាល​ខេត្តកំពង់ចាម។​
 ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ មិនទាន់​ដឹង មូលហេតុ​ច្បាស់លាស់ ប៉ុន្តែ​ប្រភពព័ត៌មាន ខ្លះ​សង្ស័យ បណ្តាលមកពី​ទុ​ស្ស​ខ្សែភ្លើង។​


មន្ត្រី​ជួយ​ពន្លត់​អគ្គិភ័យ​បាន ឲ្យ​ដឹងថា រហូតមកដល់​ម៉ោង ជិត​៧​ព្រឹក ថ្ងៃ​ដដែល អគ្គិភ័យ បាន​រលត់​ប្រហែល​៩៥​ភាគរយ​ហើយ​។​ព័ត​មាន​ពិស្តារ​និង​ផ្សាយ​ក្រោយៗ​ទៀត​
 1-May (2) 1-May (3) 1-May (4) 1-May 1-May (1)
 

 

Leave a Reply

(*) Required, Your email will not be published