ទាហានជើងទឹក​ថៃ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​៤​នាក់ និង​រឹបអូស​ទូក​ដឹកឈើ​គ្រញូង ២៩៦​កំណាត់​

, , Leave a comment

​ខេត្ត​ឈុន​បុរី ៖ តាម​សេច​កី្ត​រាយការណ៍​របស់​កាសែត The Nation របស់​ថៃ​បាន​ឲ្យ​ដឹងថា កងទ័ពជើងទឹក​ថៃ នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០១៣ បាន​រឹបអូស​ទូក​មួយគ្រឿង និង​ចាប់ខ្លួន​ជនជាតិ​កម្ពុជា​បួន​នាក់ ដែលជា​សមាជិក​នាវិក​ទូក​ពីបទ​សង្ស័យថា ពួកគេ​កំពុង​ព្យាយាម​រត់ពន្ធ​ឈើ​មានតម្លៃ​រាប់លាន នៅ​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ​។​


​ទូក​នេះ​បាន​ព្យាយាម​បង្កើនល្បឿន​នៅពេល​ប៉ូលិស​តាម​ចាប់ តែ​ទូក​នោះ​ត្រូវបាន​ប៉ូលិស​ថៃ​ចាប់​ទាល់តែ​បាន ហើយ​ធ្វើការ​ឆែកឆេរ​ក៏​ប្រទះឃើញ​បំណែក​ឈើ​ប្រណីត​ជាច្រើន​។ មន្ត្រី​កងទ័ពជើងទឹក​របស់​ថៃ បាន​រកឃើញ​កំណាត់ឈើ​ចំនួន​២៩៦ ដែលជា​ប្រភេទ ឈើ​គ្រញូង​ហើយ កំណាត់ឈើ​ទាំងអស់នោះ ត្រូវបាន​លាក់​នៅក្នុង​កន្លែង ក្លាស់​សេ​ត្រី បង្កប់​ដោយ​ទឹកកក​នៅក្នុង​ទូក​នេសាទ​នោះ។


​គេ​មិនទាន់​ដឹងថា សមត្ថកិច្ច​នៃ​ប្រទេស​ថៃ នឹង​ចាត់ការ​ករណីនេះ បែបណា​ទៀត​នៅឡើយ​ទេ​។ សូម​រំលឹកថា សកម្មភាព​នាំចេញ​ឈើ​គ្រញូង​ពី​កម្ពុជា តាម​ដែនសមុទ្រ យកទៅលក់​ឲ្យ​ឈ្មួញ​ចិន វៀតណាម ឬ​ថៃ​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង ដោយមាន​ការបើក​ភ្លើង​ខៀវ ពី​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ៕

30-April3

 

 

Leave a Reply

(*) Required, Your email will not be published