​គួរ​កាត់​បន្ថយ​អា​ការៈ​រមួល​ក្រពើ​ដោយរបៀបណា?

, , Leave a comment

សុខភាព៖ បញ្ហា​រមូល ​ក្រពើ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​គ្រប់រូប​តែងតែ​ជួបប្រទះ ជាពិសេស​វា​តែងតែ​កើតមាន​ទៅលើ​មនុស្ស​ដែល​ប្រើ​សាច់ដុំ​កំភួនជើង​ឲ្យ​ ធ្វើការ​ខ្លាំង​ដូចជា លេង​កីឡា ហែល​ទឹក ឬ​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ជាដើម​-​ល​- ។

 

ដើម្បី​បង្ការ​បញ្ហា​រមួលក្រពើ​នោះ​គឺ អ្នក​ត្រូវ​បង្កើន​សារធាតុ​អេ​គិច​ត្រូ​លី​ត ដោយ​វិធី​ងាយៗ​ដូចខាងក្រោម​នេះ ៖

 

១. កាហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​

 

២. របប​អាហារ​៖

•​ញ៉ាំ​តៅហ៊ូ និង​ស្ពៃ​ល្វីង​ពណ៌​បៃតងចាស់ ព្រោះ​តៅហ៊ូ​ម៉ាញ៉េ​ស្យូ​ម ១២៨​មី​លី​ក្រាម ឬ​ស្មើនឹង ៣២​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ ហើយ​ស្ពៃ​ល្វីង​ពណ៌​បៃតងចាស់ មាន​ម៉ាញ៉េ​ស្យូ​ម ៤៤​មី​លី​ក្រាម ស្មើនឹង​១១​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។​

 

•​ទឹកដោះគោ ដែលមាន​ជាតិ​កាលស្យូម​ខ្ពស់​ជួយ​រក្សា​សម្ត​ត្ថ​ភាព​របស់​សាច់ដុំ​អោយ​ កន្ត្រាក់​បានល្អ​។ អាហារ​ធ្វើ​ពី​ទឹកដោះគោ​គឺជា​ប្រភព​ដ៏​ល្អ​បំផុត ព្រោះ​ទឹកដោះគោ​គ្មាន​ជាតិ​ខ្លាញ់​មួយ​ពែង មាន​កាល់ស្យូម​ជិត ៣០២​មី​ល​ក្រាម ឬ​ស្មើនឹង ៣០​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។​

 

•​ផ្លែ​ចេក និង​ដំឡូង ឬ​អាហារ​ដែល​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​មៈ វេជ្ជបណ្ឌិត ប្រេះ និយាយថា ការដែល​ទទួលបាន​ប៉ូ​តា​ស្យូ​ម​ពី​របប​អាហារ​គ្រប់គ្រាន់ ក៏​ប្រហែល​ជាមាន​ប្រយោជន៍​ដល់​ការបង្ការ​ការ​រមួលក្រពើ​ដែរ​។ ផ្លែ​ចេក​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម ព្រោះ​ចេក​មួយ​ផ្លែ​មាន​ប៉ូ​តា​ស្យូ​ម ៤៥១​មី​លី​ក្រាម ស្មើនឹង ១៣​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។ ដំឡូង​កន្លះ​ដុំ​មាន​ប៉ូ​តា​ស្យូ​ម ១១៤​មី​លី​ក្រាម ឬ​ស្មើនឹង ៣​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។​

 

•​កាត់បន្ថយ​សារជាតិ​សូ​ដ្យូ​មៈ សម្រាប់​មនុស្ស​ភាគច្រើន បញ្ហា​មិនមែនជា​ការទទួលបាន​សូ​ដ្យូ​ម​គ្រប់គ្រាន់​ទេ គឺ​ទទួលបាន​ច្រើន​ហួស ព្រោះ​អាហារ​ជាច្រើន​តែងតែមាន​ចំនួន​របស់​វា​ច្រើន ជាពិសេស​អាហារ​កែច្នៃ​តែម្តង​។ ហើយ​ចំពោះ​អ្នក​អា​ឡែ​ហ្ស៊ី​នឹង​នឹង​សូ​ដ្យូ​ម គឺ​ងាយ​នឹងធ្វើ​អោយ​ហើម និង​ឡើង​សម្ពាធ​ឈាម​ខ្ពស់​ណាស់​។ ដូច្នេះ​ទោះបីជា​អ្នក​កំពុងតែ​រមួលក្រពើ​ក៏ដោយ ធ្វើយ៉ាងណា​កុំ​ប៉ះពាល់​នឹង​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​អោយសោះ​។​

 

•​បង្កើន​ជាតិ​ទឹកៈ វេជ្ជបណ្ឌិត បុ​ន​ស៊ី និយាយថា គ្រប់​ពេលដែល​អ្នក​បែក​ញើស កោសិការ​សាច់ដុំ​នឹង​បាត់បង់​ជាតិ​ទឹក ហើយ​វា​អាចជា​មូលហេតុ​ធ្វើអោយ​រមួល​សាច់ដុំ​បានដែរ​។ ហើយ​អ្នក​ទំនង​ជាមាន​អាកា​រៈ​រមួលក្រពើ​កាន់តែច្រើន នៅពេល​ហាត់ប្រាណ​ក្រោម​អាកាសធាតុ​ក្តៅ ដោយសារតែ​បែកញើស​កាន់តែច្រើន ព្រមទាំង​បាត់បង់​ជាតិ​ទឹក​, អំបិល និង​ជាតិ​រ៉ែ​សម្រាប់​ថែរក្សា​ការងារ​របស់​សាច់ដុំ​ដែរ​។ ការដែល​ឧស្សាហ៍​ញ៉ាំ​ទឹក​បន្តិច​ម្តងៗ​ញឹកញាប់​នឹង​ជួយ​រក្សា​កម្រិត អេ​ឡិច​ត្រូ​លីត្រ​អោយនៅ​មាន​តុល្យភាព​បាន​។ នៅពេល​អ្នកមាន​គម្រោង​ធ្វើ​សកម្មភាព​ច្រើន យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​អោយបាន​យ៉ាងហោចណាស់ ៤៥៣​មី​លី​លីត្រ ឬ​ទឹក​ផ្លែឈើ​ដើម្បីអោយ​រាងកាយ​អាច​រក្សាទុក​ជាតិ​រ៉ែ​សំខាន់ៗ​បាន​។​

 

•​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រា​តៈ សាច់ដុំ​ត្រូវការ​អេ​ឡិច​ត្រូ​លីត្រ និង​ទឹក​កាន់តែច្រើន​ដើម្បី​ធ្វើការ​បានល្អ​។ វា​ក៏​ត្រូវការ Glycogen ដែលជា​ជាតិ​ស្ករ​បំ​លែង​ពី​កាបូ​អ៊ី​ដ្រា​ត ដើម្បី​ប្រើ​ដែរ​។ ការទទួលបាន​កាបូ​អ៊ី​ដ្រា​ត​ច្រើន​ពីរ​បប​អាហារ​នឹង​ជួយ​ថែរក្សា​សាច់ដុំ អោយបំពេញ​មុខងារ​បា​ន​យ៉ាង​ល្អ​។ ដូច្នេះ​ចំពោះ​ប្រភព​ដ៏​ល្អ​របស់​វា​មានដូចជា ដំឡូង​, បាយ​, ចេក និង​នំ​បុ័ង​៕

ygttht

 

Leave a Reply

(*) Required, Your email will not be published