ខេត្តកំពង់ចាម ៖ បច្ចុប្បន្ននេះដំណាំម្រេចគឺជាដំណាំមានទីផ្សារល្អក្នុងនិងក្រៅប្រទេសជាពិសេសគឺការនាំចេញទៅក្រៅប្រទេសដូចជាសហរដ្ឋអាមេរិច អាល្លឺម៉ង់ សហភាពអារ៉ាប់និងសាំងហ្គាពួរ។ល។ហេតុដូចនេះ កសិករដាំម្រេចនៅក្នុងស្រុកមេមត់ខេត្តកំពង់ចាមបានពង្រីកដីដាំ ម្រេច បន្ទាប់ពីតម្លៃបានឡើងថ្លៃទ្វេដង ដោយសារតែតម្រូវការខ្ពស់ពីទីផ្សារក្រៅប្រទេស។ លោក
មន្ត្រី នៃការិយាល័យកសិកម្មស្រុកមេមត់អោយដឹងថា កាលពីឆ្នាំមុននៅស្រុកមេមត់មានផ្ទៃដីដាំម្រេចតែជាង៤០០ហិកតា ប៉ុណ្ណោះ តែឆ្នាំនេះឡើងដល់ជាង៧០០ហិកតា។
លោក លិញ វណ្ណា នៅចំការម្រេចឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម
ដោយឡែកតំណាង សមាគមលើកកម្ពស់គុណភាពម្រេចខេត្តកំពតបានឲ្យដឹងថា ឆ្នាំនេះដោយសារតែដំណាំម្រេចនៅតាមប្រទេសមួយចំនួន ដូចជា វៀតណាម ឥណ្ឌា ខូចខាត ដោយសារទឹកជំនន់ និងទឹកភ្លៀង បានធ្វើអោយទីផ្សារបរទេស កំពុងសម្រុកមកទិញពីកម្ពុជា និងជំរុញឲ្យកសិករបង្កើនការដាំដុះច្រើនហើយបានពង្រីកតាមបណ្តារ ខេត្តផ្សេងៗផងទៀត។
លោកបញ្ជាក់ថា «តម្រូវការម្រេចទាំងក្នុងស្រុក និងក្រៅស្រុកមានច្រើនណាស់។ ទិន្នផលម្រេចកម្ពុជារាល់ថ្ងៃនេះមិនអាចឆ្លើយតបតម្រូវការ ទីផ្សារគ្រប់ទេ»។ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ក្រសួងពាណិជ្ជកម្មបានបញ្ចូលម្រេចកំពតទៅជាដំណាំសម្គាល់ ភូមិសាស្ត្រ ពោលគឺជាម្រេចដែលមានគុណភាពខ្ពស់។
លោក បានឲ្យដឹងថា ក្នុងមួយឆ្នាំៗកសិករក្នុងខេត្តកំពតអាចដាំម្រេចបានប្រមាណជិត ២០តោន ហើយកសិករនៅខេត្តកំពង់ចាម អាចដាំម្រេចបានប្រមាណ២០០តោន ព្រោះខេត្តកំពង់ចាម មានផ្ទៃធំជាងខេត្តកំពត ប៉ុន្តែម្រេចខេត្តកំពតថ្លៃជាង ដោយសារវាមានគុណភាពខ្ពស់ត្រូវតាមស្ដង់ដារ ដែលមានតម្លៃជាង៤ម៉ឺនរៀល មួយគីឡូក្រាម។ ពុំមានតួលេខពីតម្រូវការម្រេចនៅក្នុងស្រុក នឹងការនាំចេញទៅក្រៅប្រទេសនោះឡើយ។
លោក ខាន់ សំបាន ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មរបស់ក្រសួងកសិកម្មនិយាយថា ដោយសារតែដំណាំមួយប្រភេទៗ ស្ថិតនៅជាលក្ខណៈគ្រួសារនៅឡើយក្រសួងកសិកម្មមិនមានតួលេខ ច្បាស់លាស់ពីបរិមាណនោះទេ «យើងមិនដឹងថា នៅស្រុកខ្មែរយើងមានតម្រូវការម្រេចចំនួនប៉ុន្មានតោនក្នុងមួយ ឆ្នាំទេ ប៉ុន្តែនៅក្រៅប្រទេសគេត្រូវការម្រេចពីកម្ពុជាច្រើន ដូចជាបារាំង អាមេរិក ជប៉ុន ជាដើម»។
តម្លៃម្រេចនៅមេមត់ បានកើនឡើងពីជាង១៧០០០រៀល កាលពីឆ្នាំមុន ទៅដល់ ជាង២០០០០រៀល ក្នុងមួយគីឡូក្រាមនៅឆ្នាំនេះ។ កសិករ ណាន សាម៉ុន ដែលប្រកបរបរដាំម្រេចតាំងពីឆ្នាំ២០០០បាននិយាយថា ពួកគេរីករាយនឹងតម្លៃបច្ចុប្បន្ន «ពេលនេះឈ្មួញហ៊ានឲ្យតម្លៃយើងខ្ពស់ដល់មួយគីឡូក្រាមថ្លៃ២០០០០ រៀល ដែលកាលពីឆ្នាំមុនៗគេទិញយើងតែក្នុងតម្លៃ ១៧ ០០០រៀលប៉ុណ្ណោះ។ កសិករ ណាន សាម៉ុនឲ្យដឹងថា ឆ្នាំនេះគាត់បានពង្រីកផ្ទៃដីដាំម្រេចពី១២០០ជន្លង់ដល់២០០០ ជន្លង់។ ប៉ុន្តែតាមលោក ងួន ឡាយ បានឲ្យដឹងថា ក្នុងមួយឆ្នាំៗម្រេចកំពតនាំចេញទៅក្រៅប្រទេសប្រមាណ១០តោន។ ដោយសារ របរដំណាំម្រេចងាយទទួលផលហើយបាន កំរៃខ្ពស់ជាងដំណាំផ្សេងៗនោះបានទាក់ទាញអ្នកភ្នំពេញនិងអ្នកផ្សារ ផ្សេងទៀតងាកមកដាំដំណាំម្រេចយ៉ាងច្រើន។ ជួបជាមួយអ្នកយកព័ត៍មានលោកលិញ វណ្ណាជាប្រធានសមាគមគ្រីស្ទបរិស័ទខេត្តកំពង់ចាមបានអោយដឹងថាដោយសារដំណាំម្រេចបច្ចុប្បន្នមានទីផ្សារល្អហើយតម្រូវការទីផ្សារកើនឡើងកាន់តែខ្ពស់នោះឆ្នាំនេះលោកបានសម្រេចបង្កើនការដាំដុះម្រេចបន្ថែមប្រាំពាន់ជន្លង់ថែមទៀត។ហើយក៏បានជំរុញបងប្អូននៅខេត្តស្ទឹងត្រែងដាំបានច្រើនពាន់ជន្លង់ផងដែរ។សំណួរសួរថាតើពិតទេដែលគេអះអាងថានៅស្រុកមេមត់មានសកម្មជនគណះបក្សមួយជាអ្នកបំផុសអោយប្រជាពលរដ្ថដាំម្រេចហើយប្រជាពលរដ្ធនៅទីនោះដាំម្រេចតាមហើយក្រោយមកប្រជាពលរដ្ថទទួលផលពីម្រេចនិងមានជីវភាពធូរធារនោះ?
លោកលិញ វណ្ណា បកស្រាយថាសម័យនេះប្រជាពលរដ្ធលោកមានការយល់ដឹងច្រើនជាពិសេសស្រុកមេមត់ជាប់ប្រទេសវៀតណាមហើយម្រេច ជាដំណាំដែលលេចធ្លោរជាងគេ នៅវៀតណាម ក្នុងចំណោម មុខដំណាំដែលមាន ក្នុងតារាងបញ្ជីនៃវិស័យកសិកម្ម ដែលនាំ ចេញទទួលបានប្រាក់ ចំណូលខ្ពស់ ។ហើយអ្វីដែលជាការអះអាងនោះគឺវាជាការកុហកអោយសមតែប៉ណ្ណោះ។ជាក់ស្តែងទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៣នេះថា ប្រទេសវៀតណាម នៅតែជាប្រទេស ដែលបាននាំចេញ ម្រេចដ៏ច្រើន ជាងគេនៅទូទាំងពិភពលោក ។ដោយបាននាំចេញប្រមាណ៣៨,៣៧៤តោន គិតក្នុងត្រីមាសទី១ឆ្នាំ២០១៣នេះ និងទទួល បានប្រាក់ចំណូលពីការនាំចេញនេះ គិតជាទឹកប្រាក់ស្មើនឹង ២៥៤,១លានដុល្លារសហរដ្ឋអាមេរិក ។ទីផ្សារម្រេច ដែលនាំចេញដោយវៀតណាម រួមមាន៖ សហរដ្ឋអាមេរិក ប្រមាណ២១,១៣ភាគរយ អាល្លឺម៉ង់១១,៦ភាគរយ សហភាពអារ៉ាប់៧,៣៩ ភាគរយ និងសាំងហ្គាពួរចំនួន៦,៧៧ភាគរយ ៕