តារាចម្រៀង​នាង គង់ ច័ន្ទ​សូរិយា បដិសេធ​ចំពោះ​ព័ត៌មាន​មាន​ប្រុស​កំណាន់​ចិញ្ចឹម​

, , Leave a comment

ភ្នំពេញៈ ក្រោយ​អវត្តមាន​ពី​ថ្នាល​សិល្បៈ​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​នោះ តារាចម្រៀង​សម្រស់​ឆើត បបូរមាត់​ក្រហម​ដូច​លាប​ក្រែ​ម នាង គង់ ច័ន្ទ​សូរិយា បែរជា​ផ្ទុះ​ចេញ​នូវ​ព័ត៌មាន​ដ៏​រសើប​ថា នាង ត្រូវប៉ាន់​ស្នេហា​ជាង​ការងារ​សិល្បៈ​។ ប៉ុន្តែ​យ៉ាងណា​នាង​ទទួលស្គាល់​ត្រឹមតែ​ថា ការងារ​សិល្បៈ​ប៉ុណ្ណោះ​។​

​តារាចម្រៀង​គង់ ច័ន្ទ​សូរិយា​ត្រូវគេ​ដឹងថា​ជា​តារា​ចំណាយពេល​ច្រើន​ឆ្នាំ​ហើយ​លើ វិថី​សិល្បៈ​ប៉ុន្តែ​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​ដូច​តារា​ក្មេងៗ​ស្រករ​ក្រោយៗ​ប៉ុន្មាន​ទេ រីឯ​រឿង​ស្នេហា និង​ព័ត៌មាន​ផ្សេង​ទាក់ទិន​ជុំវិញ​ជីវិត​ឯកជន​របស់​នាង​ក៏​កម្រ​កើតចេញ តាម​បណ្តាញសារព័ត៌មាន​ដែរ​ដោយសារតែ​នាង​បាន​បន្សាត់​ខ្លួន​ស្ទើរតែ​ទាំងស្រុង​ពី​សិល្បៈ​កាលពី​មួយ​ឆ្នាំមុន​។​

​នៅក្រោយ​អវត្តមាន​ពីស​ង្វៀន សិល្បៈ​ដ៏​ស្ងៀមស្ងាត់​នោះ ស្រាប់តែ​កាលពី​ពីរ​ខែ​មុននេះ នាង​ក៏​បង្ហាញ​នូវ​ចេតនា​មួយ​ងាក​ចូលមក​ប្រឡូក​ក្នុង​សង្វៀន​សិល្បៈ​វិញ ហើយ​នាង​ក៏​ប្រកាសថា​៖«​ខ្ញុំ​ចូលខ្លួន​មក​បម្រើ​វិស័យ​សិល្បៈ​វិញ​ហើយ សូម​មហាជន​ជួយ​គាំទ្រ​នាង​ផង​»​។​

​ប៉ុន្តែ​បើទោះជា​នាង​ចេញមុខ​មក​ប្រកាស​បង្ហាញ​វត្តមាន​លើផ្លូវ​សិល្បៈ​វិញ និង​ទទូច​សុំ​ឲ្យ​មហាជន​ជួយ​គាំទ្រ​នាង​យ៉ាងនេះ​ក្តី ក៏​គេ​មិនឃើញ​វត្តមាន​លេចមុខ​ក្នុង​កម្មវិធី​ណាមួយ​នោះដែរ​ទេ ក្រៅពី​កម្រើក​នូវ​ពាក្យ​ខ្សឹបខ្សៀវ​ដ៏​រសើប​មួយ​លេច​ចេញមក​ពញ្ញាក់​មហាជន​ទៅវិញ​ដោយ​ល្បី​ថា នាង គង់ ច័ន្ទ​សូរិយា កំពុង​ត្រូវប៉ាន់​ស្នេហា​ធំ​ជាង​អាជីព​សិល្បៈ​និង​អាជីវកម្ម​។ ថ្មីៗ​នេះ បាន​ផ្ទុះ​ព័ត៌មាន​ថា តារាចម្រៀង នាង​គង់ ច័ន្ទ​សូរិយា​ទិញ​ផ្ទះ​រហូតដល់​មួយ​ជុង​ហើយ​ថែមទាំង​បើកហាង​ធ្វើជា​ថៅកែ​ស្រី​យ៉ាង​រំភើយ​ទៀតផង រឿង​អី​នាង​ចូលប្រឡូក​ក្នុង​សិល្បៈ​វិញ បើ​នាង​ចេញចូល​ក្រៅប្រទេស​ដូច​ដើរ​ឆ្លងខេត្ត​ហ្នឹង​។​

​ប្រភព​ដែល​ដឹង​រឿង​នាង​កាលពី​អតីតកាល​ដែរ​នោះបាន​បន្តថា​អាច​នឹងមាន​ស្នេហា​ពី​សំណាក់​បុរស​ណា​ម្នាក់​ហើយ​មើលទៅ​ព្រោះ​កន្លងមក​មិនដែល​លេច​ឮថា​នាង​មាន​ស្នេហា​ថ្មី​ជំនួស​ស្នេហា​ចាស់​ដែល​ចែកផ្លូវ​គ្នា​វិញ​កាលពី​៣​ឆ្នាំមុន​នោះ​សោះ​ហើយក៏​អត់​ដែល​ឮ​នាង​ភ្លាត់មាត់​ឬ​ព្រលយ​សម្ដី​ថា​នាង​ចង់​បើកហាង​ឬ​ទិញ​ផ្ទះ​ថ្មី​ម្តងណា​ទេ​ទើបតែ​ពេលនេះ​ជីវភាព​នាង​ប្រែប្រួល​ឆាប់​បំផុត​។​

​ប្រភព​ដដែល​នោះ​ក៏បាន​លើក​ការសន្និដ្ឋាន​ទៀតថា បើ​គិត​ចំណូល​ពី​សិល្បៈ​នាង​រឹតតែ​មិនមាន​លទ្ធភាព​កែប្រែ​ជីវភាព​នាង​ឲ្យ​បាន​ឆាប់​ម្លឹ​ងៗ​ទេ​។ ទោះជា​យ៉ាងណា​ពាក្យសម្ដី​ដែល​ប្រភព​លើកឡើង​ខាង​នោះ នាង​បាន​បដិសេធ​។​

​សូរិយា​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនមាន​អ្នក​ចិញ្ចឹម និង​ទិញ​ផ្ទះ​ឲ្យ​នោះទេ​ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់ថា​ខ្ញុំ​ធ្វើជា​ថៅកែ​ស្រី​មែនមាន​ផ្ទះ​សម្រាប់​រស់​នៅតែ​អ្វីៗ​ដែល​ខ្ញុំ​មាន​នេះ​គឺ​ផុស​ចេញពី​ញើស​ឈាម​ខ្ញុំ ដែល​ត្បិតត្បៀត​សន្សែសន្សំ​រាប់​ឆ្នាំ​ហើយ មិនមាន​បុរស​ណា​គេ​ឲ្យ​ខ្ញុំ​ឡើយ​»៕

29 (1)

ប្រភព ភ្នំពេញ​ប៉ុស្តិ៍​

 

Leave a Reply

(*) Required, Your email will not be published