សមត្ថកិច្ច​នគរបាល​ឃាត់​រថយន្ត​បន្លំ​ដឹកស្រូវ​ពីលើ ឈើ​គ្រញូង​ពីក្រោម​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ចំណុះ​១​តោន​កន្លះ​បន្លំ​ដឹកស្រូវ​ពីលើ​ឈើ​គ្រញូង​ពីក្រោម​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ធ្វើការ​ស្ទាក់ចាប់​បង្ក្រាប​បាន​នៅវេលា​ម៉ោង​៣​និង​៣០​នាទី រសៀល ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ទួល​ខ្ពស់ ស្ថិតនៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។  
 
​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​លោក ជិន សុផាត បានអោយដឹងថា ការឃាត់​រថយន្ត​បន្លំ​ដឹកឈើ​គ្រញូង​ពីក្រោម​ស្រូវ​ពីលើ​គឺធ្វើឡើង​ដោយមាន​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង និង​បាន​ឆ្លង​យោបល់ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង  លោក ពេញ វិបុល ។​
 

 លោក ជិន សុផាត បាន​បន្ត​អោយដឹងថា រថយន្ត​១​តោន​កន្លះ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ញ 2158 ភព​2 បាន​បង្កប់​ដឹកឈើ​គ្រញូង​ពីក្រោម ដោយ​ដាក់​ស្រូវ​ពីលើ​ចេញពី​ខេត្តសៀមរាប ឆ្ពោះទៅកាន់​ខេត្តកំពង់ចាម ដោយ​ធ្វើដំណើរ​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង ។​ ក្នុង​យុទ្ធនាការ​ខាងលើ​កម្លាំង​នគរបាល បាន​ឃាត់​រថយន្ត​ខាងលើ នាំយក​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង តាំងពី​រសៀល​ថ្ងៃ​ម្សិល​ម៉ិ​ញ  ព្រម​ជាមួយគ្នានេះ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឈ្មោះ ញ៉ែម វណ្ណ​ដេ​ត ភេទ​ប្រុស​អាយ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍ ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម និង​ព្រូ​ម្នាក់ទៀត ឈ្មោះ ហូ ប៊ុន​រិត អាយុ​២៦​ឆ្នាំ រស់នៅ ភូមិ​ស្លាបក្តោង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម ។​
 


​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៣ កម្លាំង​សមត្ថកិច្ច​ចំរុះ មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញា ពេញ វិបុល និង លោក ទិ​ត ច​យ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង បានធ្វើ​ការឆែកឆេរ ត្រួតពិនិត្យ វាស់វែង​ជាក់ស្តែង រកឃើញ​ឈើ​គ្រញូង​១៩៥​ដុំ ស្មើនឹង ៨៩៧​គីឡូក្រាម ។​
 


​រថយន្ត​និង​វត្ថុតាង​ឈើ​គ្រញូង​ត្រូវបាន​ប្រគល់ជូន​ខណ្ឌរ​ដ្ខ​បាល​ព្រៃឈើ ខេត្តកំពង់ឆ្នាំង ជា​អ្នក​រក្សាទុក រីឯ​អ្នកបើកបរ​រថយន្ត និង​ព្រូ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ តាម​នីតិវិធី​ច្បាប់ ៕

29

 

Leave a Reply

(*) Required, Your email will not be published