បុរស​ម្នាក់ បើករថយន្ត​កូរ៉ូឡា ទាំង​អាការ​ស្រវឹង ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៥​ផ្ទាំង​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​បើករថយន្ត​កូរ៉ូឡា ទៅបុក​រនាំង ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ បាក់​អស់​៥​ផ្ទាំង ហើយ​រត់​យករួចខ្លួន ដោយ​ទុក​រថយន្ត​ចោល​កណ្តាលផ្លូវ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១២ និង​១៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវលំ ប្រសព្វ​និង​ផ្លូវ​សហ​ពន្ធ​រុស្ស៊ី ស្ថិតក្នុង​ក្រុម​១១ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

 

​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កណ្តាល 2A- 8866  បើកបរ​ដោយ​បុរស​ម្នាក់ ទាំង​អាការ​ស្រវឹង តាម​បណ្តោយ​ផ្លូវលំ ឆ្ពោះទៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ទៅដល់​ចំណុចកើតហេតុ រថយន្ត​ក៏​បោះពួយ​ទៅបុក​រនាំង​ដែក​ខណ្ឌ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​៥​ផ្ទាំង និង​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ រីឯ​អ្នកបើករថយន្ត​រត់គេច​ខ្លួន​បាត់ស្រមោល​។​ ​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ចរ​រាច​រណ៍​ស្ទួ​ច​យកទៅ​រក្សាទុក នៅ​សាលា​រាជធានី​ភ្នំពេញ​៕​

29

 

Leave a Reply

(*) Required, Your email will not be published