បេនឡាន​កំពង់ធំ​ឃាត់​និ​សិ​ត្ស​២៤​នាក់​ទុក​ជាង​១​ម៉ោង ដើម្បី​ទារលុយ​

, , Leave a comment

ខេត្តកំពង់ធំ​៖ និ​សិ​ត្ស​ចំនួន​២៤​នាក់​មកពី​សាលា​ឯកជន​មួយ​ក្នុង​ក្រុងភ្នំពេញ ត្រូវបាន​ម្ចាស់​បេនឡាន​កំពង់ធំ បញ្ជារ​ឲ្យ​កូនចៅ​របស់ខ្លួន​យក​ម៉ូតូ​ជាច្រើន​គ្រឿង​មក​ដាក់​ឃាំ​ពីមុខ​រថយន្ត​ដែល​ពួកគេ​ត្រូវ​ធ្វើដំណើ ដើម្បី​ឃាត់ទុក និង​ទារលុយ​ក្នុង​ម្នាក់​២០០០៛ ។​​ហេតុ​ការ​ណ៏ ធ្វើ​ឲ្យ​ស្ទះ​ដំណើ និង​រំខាន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ អស់​រយះ ពេល​ជាង​១​ម៉ោង បាន​កើតឡើង​ចាប់ពី​ម៉ោង​៣.១៥​នាទី រហូតដល់​ម៉ោង​៥.៥៥​នាទី ថ្ងៃ ទី​២៦ មេសា ឆ្នាំ​២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៦ ចំណុច​កា​រ៉ា​ស់​សាំង​តូ​តា​ល់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ។  

 

​ពាក់ព័ន្ធ​ការឃាត់​ក្រុម​និ​សិ​ត្ស​ដើម្បី​ទារលុយ​ពី​សំណាក់​ម្ចាស់​បេនឡាន​នេះ ត្រូវ បាន​អ្នកបើកបរ​រថយន្តរ​បស់​ក្រុមហ៊ុន សុខា កុមារ​ទេព អ៊ិ​ច​ប្រេ​ស បញ្ជាក់ថា គាត់​ត្រូវ បើករថយន្ត​ស្រូត​ដំណើ​ពី​ខេត្តសៀមរាប ដើម្បី​មក​ដឹង​ក្រុម​និ​សិ​ត្ស នៅក្នុង​ខេត្តកំពង់ធំ ទៅ​ភ្នំពេញ​វិញ តាម​កាលបរិច្ឆេត​រប​ស់​ក្រុមហ៊ុន ប៉ុន្តែ​មកដល់​ចំណុចកើតហេតុ ដែល ក្រុម​និ​សិ​ត្ស ត្រូវ​ឡើង​ជិះ ស្រាប់តែ​ឃើញ​មាន​ពួក​បេនឡាន​ជាច្រើន​នាក់ បាន​ជិះ​ម៉ូតូ មក​ពាំ​ពីមុខ​ឡាន ទាំង​ខាងមុខ ក្រោយ និង​ចំហៀង និង​បាន​សួរនាំ​ពី​ការធ្វើដំណើរ​បស់ ពួក​និ​សិ​ត្ស​ទាំង​២៤​នាក់ ដែល​កំពុង​ឡើង​ជិះ​រថយន្ត ពី​សំបុត្រ​រថយន្ត លោក​ក៏បាន បញ្ជាក់ថា ក្រុម​និ​ត្ស​ទាំងអស់នេះ សុទ្ធ​តែមាន​សំបុត្រ​ពី​ក្រុមហ៊ុន នៅឯ​ភ្នំពេញ​រួចរាល់ អស់ហើយ លោក​គ្រាន់តែ​មក​ដឹក​តែប៉ុណ្ណោះ ។​

 

​គាត់​បាន​បន្តថា ពេលនោះ​ពួក​បេន​ក៏ បាន​និយាយ​អាយ​ឌី ទៅ​មេ​របស់គេ និង​បាន​បង្គាប់​ឲ្យ​ពួក​និ​សិ​ត្ស​ទាំង​២៤​នាក់​ត្រូវ​បង់ បេន ក្នុង​ម្នាក់​២០០០៛ បើ​មិន​ឲ្យ​ទេ គេ​ក៏​មិន​អនុញ្ញាតិ​ឲ្យ​រថយន្ត​ទៅបាន​ដែ ។​ ​ម្ចាស់ រថយន្ត បាន​បន្តថា ដើម្បី​បញ្ចៀស​ការយឺតយ៉ាវ​ដល់​ភ្ញៀវ​ដែល​រួម​ដំណើ គាត់​សុខចិត្ត បង់​ឲ្យ​ក្នុង​តំលៃ​២០០០០៛ ប៉ុន្តែ​ម្ចាស់​បេន​មិន​ព្រម និង​បាន​ឃាត់​រថយន្ត​ទុក​រហូត​ជាង​១ ម៉ោង ដោយ​គ្មាន​សមត្ថកិច្ច ឬ​អ្នកណា​មក​សួរនាំ​អ្វី​ឡើយ ពោលគឺ​គាត់​ត្រូវ​ឈប់​រថយន្ត នៅតាម​ថ្នល់​មុខកា​រ៉ា​ស់​សាំង ធ្វើ​ឲ្យ​ភ្ញៀវ​រអ៊ូរទាំ ខ្លះ​ត្រូវ​ជិះ​រថយន្ត​បន្ត ទំរាំ​មាន​អ្នកយក ពត៌មាន​ទៅដល់ ។

 

​ជាមួយ​រូបភាព​ដាក់​ម៉ូតូ​ពាំង​ផ្លូវ​រថយន្ត​ដើម្បី​យកលុយ​នេះ ក្រុម​និ​សិ​ត្ស​បាន​និ​យា យ​ដូចគ្នា​ថា ពួកគាត់​មក​ធ្វើ​កម្មសិក្សា​នៅក្នុង​ខេត្តកំពង់ធំ​រយះពេល​២​យប់ ៣​ថ្ងៃ និង ដល់​ដែល​ត្រូវ​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ក៏បាន​ឲ្យ​រថយន្ត​មក​ដឹក ដោយឡែក​ពាក់ព័ន្ធ​សំ បុត្រ ស្នាម គឺ​សាលា និង​ក្រុមហ៊ុន បានគិត​គូរ​គ្នា​រួចរាល់​នៅឯ​ភ្នំពេញ​ហើយ គឺ​ពួកគាត់ ដឹង​តែ​ពី​ជិះ​ទៅ មក​តែប៉ុណ្ណោះ ប៉ុន្តែ​លុះ​ត្រូវបាន​ម្ចាស់​បេន​ឃាត់ និង​ទារលុយ​ម្នាក់ ២០០០៛ ពួកលោក​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ដូចជា​មិន​ទំនង​សោះ ប៉ុន្តែ​ពួក គាត់​ក៏​គ្មាន​ដំណោះស្រាយ​អ្វី​ដែ គឺមាន​តែ​ឈ​រងចាំ​ទាំងអស់គ្នា ហើយក៏​មិនដឹង​ពឹងពាក់ អ្នកណា​ឲ្យ​ជួយ​ដែ ។ អស់​រយះពេល​ជាង​១​ម៉ោង ទើប​ឃើញ​បងស្រី ជា​អ្នក​សារ​ព​ត៌ មាន​ទៅ​ថត និង​សាកសួរ​ពត៌មាន​ព្រមទាំង​ជួយ​រក​អន្តរា​គម​ន៏​បាន​ទាន់ពេល ។  

 

​ពាក់ព័ន្ធ​ការឃាត់​រថយន្ត​ដើម្បី​ទារលុយ​ពី​ក្រុម​និ​សិ​ត្ស​រយះពេល​ជាង​១​ម៉ោង​នេះ ដោយ​គ្មាន​ការចាប់​អារ​ម្ម​ណ៏​នេះ អ្នកយក​ពត៌មាន​បាន​សុំ​ការ​អន្តរា​គម​ន៏​ពី​លោក អធិការ​ក្រុង​ស្ទឹងសែន​ជា​បន្ទាប់ ដើម្បី​សុំ​ការបញ្ជាក់​ពី​គោល​ការ​ណ៏​ទារលុយ​របស់​បេន ឡាន​កំពង់ធំ ដែលជា​ញឹកញាប់​ធ្វើ​ឲ្យ​អ្នកធ្វើដំណើ​តាម​រថយន្ត​មួយចំនួន និង​ម្ចាស់ រថយន្ត​ជាច្រើន រអ៊ូរទាំ ពី​ការដេញ​ឡាន​យកលុយ បែប​អាណាធិបតេយ្យ នៅតាម​ថ្នល់ ។​

 

​ជា​លទ្ធផល​ម្ចាស់​បេន​បែ​ជា​និយាយ​ដូច​កូនក្មេង​បៀម​ដៃ ផ្ទុយ​ពី​ទ​ង្វឺ​ដែល​ខ្លួន​បាន​និង កំពុង​ធ្វើ នៅ​ចំពោះមុខ​នេះ ។ ព្រោះ​បើតាម​ការ​ឲ្យ​ដឹង បេនឡាន​កំពង់ធំ​នេះ គឺ​នៅ​ក្រោ ម​ចំណុះ​របស់​ខេត្ត និង​មាន​តួនាទី​ប្រមូល​លុយ​ពី​រថយន្ត​លើផ្លូវ​តែ​ពីរ​ច្រក ក្នុង​ខេត្ត ពោលគឺ​មិនមាន​តួនាទី​អ្វី ត្រូវ​ប្រមូល​លុយ​ពី​រថយន្ត ឬ​អ្នកដំណើ​ដែល​ឆ្លងកាត់​ឬ​ពួកគេ ទិញ​សំបុត្រ​ពី​ក្រុម​ហ៊ុ​នោះឡើយ ។​ ​ការអនុវត្ត​ផ្ទុយ​គោល​ការ​ណ៏​របស់​ម្ចាស់​បេនឡាន​កំ ពង់​ធំ ជារឿយៗ​តែង​បង្កបញ្ហា​មិន​ពេញចិត្ត​ជាច្រើន​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ទ​ង្វឺ​នេះ​បែ​ជា ពុំ​ត្រូវបាន​ការយកចិត្តទុកដាក់ ឬ​ចាប់​អារ​ម្ម​ណ៏ និង​យក​ភ្នែក​មើល​ពី​សំណាក់​មន្ត្រី សមត្ថកិ្ច​ថ្នាក់​ណា​ឡើយ ផ្ទុយទៅវិញ​ទុក​ឲ្យ ប្រជាពលរដ្ឋ​រិះគន់​ដល់​អាជ្ញាធរ ដែល​ទុក ឲ្យ​ម្ចាស់​បេនឡាន​ធ្វើ​ព្យុះភ្លៀង​តាម​អំពើ​ចិត្ត ៕ 

29 (2) 29 (1) 29 (3)

 

Leave a Reply

(*) Required, Your email will not be published