ស្រី​ស្នេហ៍​មិន​ជិះ​ម៉ូតូ​ជាមួយ បោះពួយ​បុក​រថយន្ត​បង្ហាញ​ចិត្ត​ស្មោះ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ យុវជន​ឈាម​ក្តៅ​ម្នាក់ ដោយសារតែ​ខឹង​ស្រី​ស្នេហ៍ មិន​ព្រម​ជិះ​ម៉ូតូ​ជាមួយ ក៏​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​មួយគ្រឿង ដោយ​ចេតនា ដើម្បី​សម្លាប់ខ្លួន ឱ្យ​ស្រី​ស្នេហ៍​មើលឃើញ​ពីចិត្ត​ស្មោះ​របស់ខ្លួន ដែល​មិនដឹងថា​ការបង្ហាញ ពី​ចិត្ត​ស្មោះ​នេះ តើ​ទទួលបាន​អ្វី​មកវិញ​ទេ​ប្រសិនបើ របួស​បាក់ដៃ​បាក់ជើង ឬក៏​ស្លាប់​នោះ​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ជិត​ស្តុ​ប​បូកគោ មុខ​ឃ្លាំង​លក់​រថយន្ត​លេខ​២២ តាម​មហាវិថី​ម៉ៅ​សេទុង ក្នុងភូមិ​៩ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃទី​២៧ មេសា ។​

 

​ប្រភពព័ត៌មាន​ពី​មិត្តភក្តិ យុវជន​ឈាម​ក្តៅ​រូប នេះ​ឱ្យដឹងថា មុនពេល​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​អាយ​ខន ពណ៌​ផ្ទៃមេឃ​លា​យស ពាក់​ស្លាក​លេខ កំពង់ចាម 1B-0182 រួមជាមួយ​មិត្តភក្តិ និង​ស្រី​ស្នេហ៍​របស់គេ ទៅ​ដើរលេង រួចហើយ​ទៅរក​ហូប​ចំណី នៅ​ម្តុំ​ស្តុ​ប​បូកគោ ។ ក្រោយពេល​ចេញពី ហូបចុក​នោះ ស្រាប់តែ​នារី​ជា​ស្រី​ស្នេហ៍ មិន​ព្រម​ជិះ​ម៉ូតូ​ជាមួយ ដោយ​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​នារីៗ​វិញ ធ្វើឱ្យ​យុវជន​រូបនោះ​តូចចិត្ត ហើយ​ក៏មាន​កំហឹង និង​និយាយថា បើ​មិន​ព្រម​ជិះ​ជាមួយ​ទេ គេ​នឹង​ជិះ​ម៉ូតូ​បុក​រថយន្ត​ឱ្យស្លាប់ ។

 

ឯ​នារី​ជា​ស្រី​ស្នេហ៍​បាន​តប​វិញ​ថា បើ​ចង់​បុក​ក៏​បុក​ចុះ ស្រាប់តែ​យុវជន​ចិត្ត​ក្តៅ​នោះ​ជិះ​ម៉ូតូ​បញ្ច្រាស ទិស​ចរាចរណ៍​ខាងឆ្វេង ដៃ​ពី​លិចទៅ​កើត ជិះ​ទៅបុក​រថយន្ត​ទួរីស ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2K-0466 ដែល​បើក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ដោយ​បុក​ចំ​ពីមុខ​រថយន្ត​ជាប់​ឆ្កឹង និង​ដួលសន្លប់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ គ្លីនិក​ឯកជន​ភ្លាមៗ​ដែរ ។​

 

​ក្រោយពេល​កើតហេតុ ម៉ូតូ​និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវ គោក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ។​

29 (2) 29 (1)

 

Leave a Reply

(*) Required, Your email will not be published