ឃុំខ្លួន​អគ្គនាយក​ក្រុមហ៊ុន​K-THIEN-TRAN ដែល​កិបកេង​ប្រាក់​ជិត​៥០​ម៉ឺន​ដុល្លារ​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ កាលពី​រសៀល ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៣ លោកស្រី គឹម ដា​នី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​វៀតណាម​ម្នាក់ ដែលជា​អគ្គនាយក​ក្រុមហ៊ុន K-THIEN-TRAN នៅ​ប្រទេស​វៀតណាម ពាក់​ព័​ន្ឋ​នឹង​ការ​កិបកេង​ប្រាក់​ជិត​៥០​ម៉ឺន​ដុល្លារ​អាមេរិក តាម​រូបភាព​ចុះកិច្ចសន្យា យក​សម្ភារៈ​សំណង់ ដើម្បី​សាង់សង់​រោងចក្រ​ជី​ផ្កាយ​៥​កម្ពុជា ក្រោម​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។​

​អគ្គនាយក​ក្រុមហ៊ុន​រូបនេះ​ឈ្មោះ Tran Tuan Huy ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវបាន​លោក ឃឹម តារា អគ្គនាយក​ក្រុមហ៊ុន​ឃី​ង ត្រេ​ដ អ៊ិន ធើ​ណាស់​ស៊ិន​ណា​ល់ ដែលមាន​ទីតាំង​នៅផ្ទះ​លេខ 9E1 ផ្លូវ​លេខ​២១៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌដូនពេញ ចាប់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រួ​សួង​មហាផ្ទៃ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១​។​

​ប្រភពព័ត៌មាន​ពី​លោក ឃឹម តារា បាន​បញ្ជាក់ថា កាលពី​ខែឧសភា ឆ្នាំ​២០១២ ឈ្មោះ​Tran Tuan Huy ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​K-THIEN-TRAN  មាន​ទីតាំងនៅ​ប្រទេស​វៀតណាម​បាន​ចុះកិច្ចសន្យា​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឃី​ង ត្រេ​ដ ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​មានដូចជា​ថ្ម ស៊ីម៉ង់​ត៌ ក្តារបន្ទះ យកទៅ​សាងសង់​រោងចក្រ​ជី​ផ្កាយ​៥​កម្ពុជា នៅក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ក្រោយពី​ចុះកិច្ចសន្យា​រួចហើយ ក្រុមហ៊ុន​ឃី​ង ត្រេ​ដ បាន​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិនទាន់​ទទួលបាន​ប្រាក់​ទេ ព្រោះ​ជាប់​នៅក្នុង​ធនាគារ​។ រហូតមក​ដល់ពេល​ថ្មីៗ​ស្រាប់តែ​ឈ្មោះ​Tran Tuan Huy  បាន​លួច​បើកប្រាក់​នៅ​ក្រុមហ៊ុន​ASIA SAMAKY CONSTRUCTION GROUP CO.LTD ចំនួន​ជិត​៥០​ម៉ឺន​ដុល្លារ​អាមេរិក រួច​គេចខ្លួនបាត់​៕​

 

Leave a Reply

(*) Required, Your email will not be published