បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​រថយន្ត​LEXUS 470 បុក​ឲ្យ​រងរបួស​ធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​រងរបួស​ធ្ងន់ ខណៈដែល​កំពុង​ជិះ​ម៉ូតូ ត្រូវ​ថយ​ន្ត​LEXUS 470 បុក​ពេញទំហឹង​។ ហេតុការណ៍​នេះ​កើតឡើង នៅ​ម៉ោង​២១ និង​០៥​នាទី​យប់ ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៣ នៅលើ​កំណាត់ ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ពត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​LEXUS 470 ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ​2F-8233 បើកបរ​ដោយ​បុរស​ជន​ចិន ក្នុងទិសដៅ ពី​កើ​តទៅ​លិច ទៅបុក​ម៉ូតូ​C100 ពណ៌​ស្លែ ពាក់​លេខ​កណ្ដាល​1C-5184 ជិះ​ដោយ​បុរស​ចំណាស់​ម្នាក់ បើក​ក្នុងទិសដៅ ពី​លិចទៅ​កើត បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដា​យ​ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​។​

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ខាងលើ មានឈ្មោះ តា លាង អាយុ​ជាង​៦០​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្លូវ​វត្ត​អង្គ​តា​ម៉ី​ញ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹង​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សែន​សុខ ចំណែក​ម៉ូតូ និង​រថយន្ត ត្រូវបាន​សមត្ថ​កិ​ច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕​

29

 

Leave a Reply

(*) Required, Your email will not be published