ភ្លៀង​ធ្លា​ក់មួយ​ប្រាវ​បង្ក​ឲ្យ​មនុស្ស​បីនាក់​ស្លាប់បាត់​បង់ជីវិត​ដោយសារ​រន្ទះបាញ់ និង បង្គោល​ភ្លើង​ជាង ១០ ដើម​ត្រូវ​បាក់​រាប​ដល់​ដី​នៅតាម​ផ្លូវ​ច្រកចូល​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បង្គោល​ភ្លើង​ជាង​១០​ដើម​ត្រូវបាន​បាក់​រាប​ដល់​ដី និង មនុស្ស​បីនាក់​ស្លាប់​ដោយសារ​រន្ទះបាញ់​និង​៤, ៥​នាក់​ផ្សេងទៀត​រងរបួស​ត្រូវបញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ឧប្បត្តិហេតុ​ភ្លៀង​និង​ខ្យល់ព្យុះ​មួយ​ប្រាវ​ដែល​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​សំរោង​ត្បូង ឃុំ​សំរោង ខណ្ឌ​សែន​សុខ​។

 

​អ្នកស្លាប់​ទាំង​បីនាក់​មានឈ្មោះ ១.​ឌឹ​ម ភ​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ២.​សាយ ភារ​ម្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ម្នាក់ទៀត​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​។ ក្នុង​ហេតុការណ៍​ខាងលើនេះ​មុនពេល​កើតហេតុ​បុរសរងគ្រោះ​ទាំងបី​នាក់​និង​មិត្ត​ភ័ក្ដិ​២​នាក់​ផ្សេងទៀត​បាននាំគ្នា​ចុះ​ដាក់​មូង​នៅក្នុង​ស្ទឹង​សំរោង កន្លែងកើតហេតុ​ខាងលើ​លុះ​ពេល​ភ្លៀង​ធ្លា​ក់មក​ក៏ត្រូវ​រន្ទះបាញ់​ស្លាប់​បីនាក់​និង​របួស​ពីរ​នាក់​យ៉ាង​អាណោចអាធ័ម​។ ដោយឡែក​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៥១​ក្នុងភូមិ​សាស្ត្រ​ខាងលើ គេ​បាន​សង្កេតឃើញ បង្គោល​ភ្លើងអគ្គិសនី ប្រភេទ​តង់ស្យុង​ខ្ពស់​ប្រភេទ​២៥​ដើម បាន​បាក់​រាប​ដល់​ដី ដោយសារ​ភ្លៀង​នឹង​ខ្យល់ព្យុះ​បក់បោក​។​

 

​ប៉ុន្តែ​បង្គោល​ភ្លើង​តង់ស្យុង​ង​ទាំងនោះ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុ​ស្សណា​ឡើយ តែ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា មន្ត្រី​បច្ចេកទេស​បាន​ស្ថាបនា​បង្គោល​ភ្លើង​ខាងលើនេះ មិនបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​។  ក្នុង​ឧប្បត្តិហេតុ​ខាងលើនេះ អ្នកស្រុក​បាន​អញ្ជើញ​អាចារ្យ​មក​ធ្វើការ​ប្រោស​ព្រំ ដេញ​ឧបទ្រពចង្រៃ កុំ​ឲ្យ​កើតមាន​នៅក្នុង​ភូមិឋាន​របស់គាត់​ទៀត​៕

art12.1 art12.2 art12.5

 

Leave a Reply

(*) Required, Your email will not be published