ទឹកភ្លៀង​ជន់​លិច លើ​កំណាត់​ផ្លូវ ក្បែរ​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ

, , Leave a comment


​ភ្នំពេញ​៖ កំណាត់​ផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ ពិសេស គឺ​ផ្លូវ​នេ​រុ​ហ៍ និង​ផ្លូវ​ទេព​ផន កែង​ផ្សារ​ដេប៉ូ និង​កំណាត់​ផ្លូវ​ម្តុំ​ផ្សារកណ្តាល រួមជាមួយ​ផ្លូវ​លេខ​១៦៣ ផ្សារ​ទួល​ទំពូង បាន​រង​នូវ​ការ​ជន់​លិច បង្ក​ការកកស្ទះ​ចរាចរណ៍ រលត់​ម៉ាស៊ីន​ម៉ូតូ​ឡាន​របស់​អ្នកដំណើរ​នា​ព្រលប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៣ បណ្តាលមកពី​ទឹកភ្លៀង​ដក់​លើ​ទ្រូងផ្លូវ​ហូរ​ចូល​លូ​មិនទាន់​។


​ក្នុង​ហេតុការណ៍​ខាងលើនេះ គេ​បាន​សង្កេតឃើញ​អ្នកដំណើរ ដែល​រង​ការខូចខាត​ដោយសារ​រលត់​ម៉ាស៊ីន​ម៉ូតូ​និង​រថយន្ត បណ្តាល​យូរ​ទៅៗ ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​មានការ​ជន់​លិច​ដោយសារ​ដំណក់ទឹកភ្លៀង​ខ្លាំង​ឡើងៗ​។​​ ជុំវិញ​ប​ញ្ហ​ខាងលើនេះ មិនមាន​មន្ត្រី​ជំនាញ​ណាមួយ​ធ្វើការ​បកស្រាយ​អំពី​បញ្ហា​ទឹក​លិច​ផ្លូវ​យ៉ាង​ល្ហ​ល្ហា​យ​ដូច​ទិដ្ឋភាព​ខាងក្រោម​នេះឡើយ​៕ 

28 (2) 28 (1) 28 (3)

 

Leave a Reply

(*) Required, Your email will not be published