បង់លុយ​កក់​សម្រាប់​ការទិញ​រថយន្ត​តម្លៃ ៤៥០០០ ដុល្លារ​រួចហើយ តែ​លោក ហុង ណា​រ៉ា ធ្វើ​ឲ្យ​អតិថិជន​ខកចិត្ត​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ អតិថិជន ​មួយរូប​បានសម្រេច​ចិត្ត​ដាក់ពាក្យ​ប្តឹង​លោក ហុង ណា​រ៉ា ជា​ប្រធាន​ក្រុមហ៊ុន CAR 52 STATE ដោយ​សា​រ​តែ​​រឿង​​បោក​យកប្រាក់​កក់​ក្នុង​កិច្ចសន្យា​ទិញ​លក់​រថយន្ត​មាន តម្លៃ​រាប់ម៉ឺន​ដុល្លារ​អាមេរិក ដោយ​ចេញ​មូល​ ប្ប​ទា​នប​ត្រគ្មាន​សាច់ប្រាក់​ផងដែរ ហើយ​ដំណើររឿង​ដែល​ឈានដល់​ការដាក់​ពាក្យបណ្តឹង​នេះ ក៏​ដោយសារតែ​លោក ហុង ណា​រ៉ា មិន​អើពើ​ដោះស្រាយ​អ្វី​ទាំងអស់។


​បើ​យោងតាម​ឯកសារ​ដែល​បង្ហាញ​ដោយ​ភាគី​ជនរងគ្រោះ គឺប្រធាន​ក្រុមហ៊ុន CAR 52 STATE លោក ហុង ណា​រ៉ា បានទទួល​ប្រាក់​កក់​ចំនួន ២២៥០០ ដុល្លារ​អាមេរិក ក្នុង​កិច្ចសន្យា​ទិញ​លក់​រថយន្ត ដែលមាន​តម្លៃ ៤៥០០០ ដុល្លារ​អាមេរិក ។ ក្នុង​កិច្ចសន្យា​នោះ​ប្រធាន​ក្រុមហ៊ុន CAR 52 STATE  បាន​សន្យាថា​នឹង​ប្រគល់​រថយន្ត​នៅ​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៣ ដោយបាន​ចេញ​មូល​ប្ប​ទា​នប​ត្រ ដើម្បី​បើកប្រាក់​កក់​នោះ​វិញ​បើ​គ្មាន​រថយន្ត​ប្រគល់​ឲ្យ អ្នកទិញ​ដូច​មានចែង​ក្នុង​កិច្ចសន្យា​ទេនោះ ។


​ប៉ុន្តែ​រហូតមកទល់​ពេលនេះ​លោក ហុង ណា​រ៉ា មិនទាន់បាន​ប្រគល់រ​ថ​យន្ត​ដល់​អតិថិជន​ដែលជា​ម្ចាស់​បណ្តឹង​នៅឡើយ​ទេ ហើយ​មូល​ប្ប​ទា​នប​ត្រ​ដែល​លោក ហុង ណា​រ៉ា បានប្រគល់​ឲ្យ​អតិថិជន​សម្រាប់​បើក​យកលុយ​កក់​វិញ ក៏​គ្មាន​សាច់ប្រាក់​នោះដែរ ។  អតិថិជន​ដែលជា​ជនរងគ្រោះ​បាន​បញ្ជាក់ថា មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​ប្តឹង​នេះ គឺ​ដោយសារតែ​លោក ហុង ណា​រ៉ា មិន​ព្រម​អើពើ​ដោះស្រាយ បញ្ហា​នោះទេ ហាក់ដូចជា​គេចវេះ​ពី​ការទទួលខុសត្រូវ ។ លោក ហុង ណា​រ៉ា មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​បញ្ហា​នេះ​បានទេ ៕

28-April5

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published