ជីវិតរបស់​កូនស្រី​ច្បង​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត នៅ​ខេត្តស្ទឹងត្រែង​

, , Leave a comment

ខេត្ត​​ស្ទឹងត្រែង ៖ អាពាហ៍ពិពាហ៍​របស់​អធិរាជ​សំឡេង​មាស​លោក ស៊ីន ស៊ី​សាមុត និង​អ្នកស្រី ខាវ ថង​ញ៉ុ​ត ដែលជា​បងប្អូនជីដូន​មួយ​នឹង​គ្នា តាម​ការចាត់ចែង​រប​ស់​មេបា​នោះបាន​ផ្តល់កំណើត​កូនប្រុស​ស្រី​៤​នាក់​។ ប៉ុន្តែ​ជា​អកុសល​វាសនា​កូន​ពីរ​នាក់​បាន​ជួប​វាសនា​អភ័ព្វ​គឺ​បាន​បាត់បង់ ជីវិត​នៅសល់តែ​កូន​ពីរ​នាក់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​កូនៗ​ដែលមាន​ជីវិត​រស់​ពីរ​នាក់​នោះបាន​ត្រឹមតែ​ឮ ពាក្យ​ពោល​សរសើរ​ពី​មហាជន​មិន​ដាច់​ពី​មាត់​ស្តីពី​កេរ្តិ៍ របស់​ឪពុក​ប៉ុណ្ណោះ មិនមាន​តំណក់ឈាម​ណាមួយ​បាន​ស្នង​មរតក​សំឡេង​ពី​ឪពុក​នោះឡើយ​។​


​កូនៗ ទាំងពីរ​របស់លោក ស៊ីន ស៊ី​សាមុត ដែល​នៅមាន​ជីវិត​រស់​មកដល់​សព្វថ្ងៃ គឺ​កូន​ទី​១​ឈ្មោះ​ស៊ីន យុទ្ធនា ដែល​សព្វថ្ងៃ​នៅលើ​ទឹកដី​កំណើត​ខេត្តស្ទឹងត្រែង​​និង​កូន​ទី​២​លោក​ស៊ីន ច័ន្ទ​ឆាយា រស់នៅ​ភ្នំពេញ​បន្ត​អាជីព​សិល្បៈ​ដូច​លោក​ដែរ តែ​មិនមាន​កេរ្តិ៍​ល្បី​ដូច​ឪពុក​ឡើយ​។​


​បើទោះជា លោក ស៊ីន ស៊ី​សាមុត បាន​រលាយ​រូប​កាយ​ក្លាយជា​ផេះ​ធូលី​ហើយ​ក្តី​តែ​កេរ្តិ៍ឈ្មោះ​របស់លោក ស៊ីន ស៊ី​សាមុត ដែលមាន​រហ័ស​នាម «​អធិរាជ​សំឡេង​មាស​» នោះ​មិនថាតែ​ខ្មែរ​រស់នៅ​ទីណា​នោះទេ​ដែល​ទទួលស្គាល់​បើ​សូម្បីតែ ជាតិ​សាសន៍​ដទៃ​នោះ​ក៏​ទទួលស្គាល់ថា​តារាចម្រៀង​ខ្មែរ​លោក​ស៊ីន ស៊ី​សាមុត​នេះ​ជាម​រតក​សិល្បៈ​វប្បធម៌​ខ្មែរ​មិនចេះ​រីងស្ងួត​មួយរូប​រក អ្នក​មក​ជំនួស​តំណែង​មិនបាន​ឡើយ​។​


ប៉ុន្តែ​អ្វីដែល​ផ្ទុយស្រឡះ​ដែល​មនុស្ស​ស្ទើរតែ​ទូទាំង​សកលលោក​មិន​នឹក ស្មាន​ដល់​នោះ​គឺ​ជីវភាព និង​ការរស់នៅ​ដ៏​លំបាក​របស់​កូន​ប្រពន្ធ​អធិរាជ​សំឡេង​មាស​នាពេល បច្ចុប្បន្ន​។ រៀងរាល់ថ្ងៃ​កូនស្រី​ច្បង​របស់លោក ស៊ីន ស៊ី​សាមុត ដែលមាន​វ័យ​៥៨​ឆ្នាំឈ្មោះ​ស៊ីន យុទ្ធនា តែង​ក្រោកពីដំណេក​នៅ​ម៉ោង​៥​ព្រឹក​ដើរទៅ​ទិញ​របស់របរ​បន្លែ​ត្រី​សាច់​មក ចម្អិន​ហើយ​ទូល​បាយ​ម្ហូប​យកទៅ​ដាក់លក់​នៅក្នុង​ផ្សារ​។​


​ដៃ​ធ្វើ​ម្ហូប បណ្តើរ អ្នកស្រី ស៊ីន យុទ្ធនា ពោលថា​៖«​ហ៊ឺ​!! ជីវិត​ពួក​ខ្ញុំ​មិនមាន​អ្វីដែល​នាំ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ដូចជា ជីវិត​ប៉ា​ខ្ញុំ​ទេ​។ សព្វថ្ងៃ​ជីវិត​ខ្ញុំ និង​កូនៗ​បីនាក់​រួមជាមួយ​ម៉ែ​(​ប្រពន្ធ​លោក ស៊ីន ស៊ី​សាមុត​) រស់នៅ​បែប​សាមញ្ញ របរ​អី​ក៏​រក​ដែរ ឲ្យ​តែ​បាន​ប្រាក់កាស​មក​ផ្គត់ផ្គង់​គ្រួសារ​កើត​»​។ អ្នកស្រី​បន្តថា​៖«​ខ្ញុំ​គ្មាន​របរ​អ្វី​ជាទី​ពឹង​ធំដុំ​ទេ ក្រោយពី​រ៉ឺ​ត្រែ​ត​ពី​ការងារ​នៅក្នុង​មន្ទីរ​ឃោសនាការ​វប្បធម៌​ព័ត៌មាន​មក ក៏​ជួល​តូប​តូច​មួយ​នៅក្នុង​ផ្សារ​ស្ទឹងត្រែង​ធ្វើ​បាយ​ម្ហូប​លក់បាន ប្រាក់​តិចតួច​ដោះស្រាយ​ជីវភាព​ប៉ុណ្ណឹង​»​។​


​របរ​លក់​បាយ​ម្ហូប​បន្តិច​បន្តូច​នៅ​ផ្សារ​រាល់ថ្ងៃនេះ មិន​ទៀងទាត់​សម្រាប់​គ្រួសារ​អ្នកស្រី​ទេ ថ្ងៃ​ណា​មាន​គេ​ទិញ​ច្រើន​ទៅ​ក៏បាន​ចំណេញ​៥-៦​ពាន់​ទៅមួយ​ម៉ឺន​រៀល​។ តែ​ខែ​ខ្លះ​រកប្រាក់​ចំណេញ​សល់​ទៅ​បង់​ឲ្យ​ថ្លៃ​ជួល​តូប​គេ​នោះ​មិន​ទាំង ចង់​គ្រប់​ផង​។ ខែ​ណា​លក់​មិនសូវ​ដាច់​អ្នកស្រី​ត្រូវ​បិទតូប​ចេញទៅ​រកស៊ី​ឈ្នួល​ដក ដំឡូង​តាម​ចម្ការ​ឲ្យ​គេ​។​


​អ្នកស្រី​បញ្ជាក់ថា​៖«​ខ្ញុំ​មិនដែល​គិត​សោះ​ថា ខ្ញុំ​ជា​កូនស្រី​តារាចម្រៀង​ដ៏​ល្បី ហើយ​ចេញទៅ​ធ្វើ​បែប​នោះ​ខ្មាស​គេ មានតែ​សប្បាយ​ទៅវិញ​ទេ ពេល​បាន​ផ្លាស់ប្តូរ​បរិយាកាស​នោះ​»​។ អ្នកស្រី​បានបញ្ជាក់​ថា​៖«​ទៅ​ស៊ី​ឈ្នូ​ល​ដក​ដំឡូង ខ្ញុំ​ទទួលបាន​ចំណូល​ច្រើនជាង​លក់​បាយ​ម្ហូប​នៅ​ផ្សា​រហើយ​ខ្ញុំ​ក៏​មិន មាន​ភាព​ខ្មាសអៀន​ដែរ ថា​ខ្លួន​ជា​កូន​របស់​អធិរាជ​សំឡេង​មាស​អី​នោះទេ​»​។
 


​ជា​រៀងរាល់ថ្ងៃ​កូនស្រី​ច្បង​របស់លោក ស៊ីន ស៊ី​សាមុត ដែលមាន​វ័យ​៥៨​ឆ្នាំឈ្មោះ​ស៊ីន យុទ្ធនា តែង​ក្រោកពីដំណេក​នៅ​ម៉ោង​៥​ព្រឹក​ដើរទៅ​ទិញ​របស់របរ​បន្លែ​ត្រី​សាច់​មក ចម្អិន​ហើយ​ទូល​បាយ​ម្ហូប​យកទៅ​ដាក់លក់​នៅក្នុង​ផ្សារ​។​ ​ដៃ​ធ្វើ​ម្ហូប បណ្តើរ អ្នកស្រី ស៊ីន យុទ្ធនា ពោលថា​៖«​ហ៊ឺ​!! ជីវិត​ពួក​ខ្ញុំ​មិនមាន​អ្វីដែល​នាំ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ដូចជា ជីវិត​ប៉ា​ខ្ញុំ​ទេ​។ សព្វថ្ងៃ​ជីវិត​ខ្ញុំ និង​កូនៗ​បីនាក់​រួមជាមួយ​ម៉ែ​(​ប្រពន្ធ​លោក ស៊ីន ស៊ី​សាមុត​) រស់នៅ​បែប​សាមញ្ញ របរ​អី​ក៏​រក​ដែរ ឲ្យ​តែ​បាន​ប្រាក់កាស​មក​ផ្គត់ផ្គង់​គ្រួសារ​កើត​»​។ អ្នកស្រី​បន្តថា​៖«​ខ្ញុំ​គ្មាន​របរ​អ្វី​ជាទី​ពឹង​ធំដុំ​ទេ ក្រោយពី​រ៉ឺ​ត្រែ​ត​ពី​ការងារ​នៅក្នុង​មន្ទីរ​ឃោសនាការ​វប្បធម៌​ព័ត៌មាន​មក ក៏​ជួល​តូប​តូច​មួយ​នៅក្នុង​ផ្សារ​ស្ទឹងត្រែង​ធ្វើ​បាយ​ម្ហូប​លក់បាន ប្រាក់​តិចតួច​ដោះស្រាយ​ជីវភាព​ប៉ុណ្ណឹង​»​។​


​របរ​លក់​បាយ​ម្ហូប​បន្តិច​បន្តូច​នៅ​ផ្សារ​រាល់ថ្ងៃនេះ មិន​ទៀងទាត់​សម្រាប់​គ្រួសារ​អ្នកស្រី​ទេ ថ្ងៃ​ណា​មាន​គេ​ទិញ​ច្រើន​ទៅ​ក៏បាន​ចំណេញ​៥-៦​ពាន់​ទៅមួយ​ម៉ឺន​រៀល​។ តែ​ខែ​ខ្លះ​រកប្រាក់​ចំណេញ​សល់​ទៅ​បង់​ឲ្យ​ថ្លៃ​ជួល​តូប​គេ​នោះ​មិន​ទាំង ចង់​គ្រប់​ផង​។ ខែ​ណា​លក់​មិនសូវ​ដាច់​អ្នកស្រី​ត្រូវ​បិទតូប​ចេញទៅ​រកស៊ី​ឈ្នួល​ដក ដំឡូង​តាម​ចម្ការ​ឲ្យ​គេ​។​ ​អ្នកស្រី​បញ្ជាក់ថា​៖«​ខ្ញុំ​មិនដែល​គិត​សោះ​ថា ខ្ញុំ​ជា​កូនស្រី​តារាចម្រៀង​ដ៏​ល្បី ហើយ​ចេញទៅ​ធ្វើ​បែប​នោះ​ខ្មាស​គេ មានតែ​សប្បាយ​ទៅវិញ​ទេ ពេល​បាន​ផ្លាស់ប្តូរ​បរិយាកាស​នោះ​»​។ អ្នកស្រី​បានបញ្ជាក់​ថា​៖«​ទៅ​ស៊ី​ឈ្នូ​ល​ដក​ដំឡូង ខ្ញុំ​ទទួលបាន​ចំណូល​ច្រើនជាង​លក់​បាយ​ម្ហូប​នៅ​ផ្សា​រហើយ​ខ្ញុំ​ក៏​មិន មាន​ភាព​ខ្មាសអៀន​ដែរ ថា​ខ្លួន​ជា​កូន​របស់​អធិរាជ​សំឡេង​មាស​អី​នោះទេ​»​។​


​កូនច្បង​អធិរាជ​សំឡេង​មាស​រូបនេះ​ឲ្យ​ដឹងថា កាលពី​ដើមឡើយ​ខណៈពេល​នៅ​ធ្វើការ​នៅក្នុង​មន្ទីរ​ឃោសនាការ​ហើយ​រស់នៅ ជុំគ្នា​ជាមួយនឹង​ប្តី​ជីវភាព​ក៏​មិន​ពិបាក​ដូច​សព្វថ្ងៃ​នេះដែរ​។ តែ​ជីវិត​ប្តី​ប្រពន្ធ​របស់​អ្នកស្រី​ក៏បាន​បញ្ចប់ទៅ​កាលពី​ជាង​១០ ឆ្នាំមុន​ក្រោយពី​ប្តី​អ្នកស្រី​ទៅ​មាន​អ្នកថ្មី​ចំពេល​កូន​ទាំងបី កំពុងស្ថិត​ក្នុង​វ័យ​ក្រេបជញ្ជក់​ចំណេះដឹង​បណ្តាល​ឲ្យ​បន្ទុក​នេះ​ត្រូវ ធ្លាក់​មកលើ​អ្នកស្រី​ទាំងស្រុង​។ ដោយឡែក​ម្តាយ​របស់​អ្នកស្រី​ក៏​ស្ថិតក្នុង​បន្ទុក​របស់​អ្នកស្រី​ដែរ​។​


​យ៉ាងណា​អ្នកស្រី​អះអាងថា​៖«​ពេលនេះ​កូនៗ​ទាំងបី​របស់ខ្ញុំ​គេ​ធំ អស់ហើយ កូនច្បង​គេ​ធ្វើជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ក្នុង​ខេត្ត កូន​ទី​២​គេ​ក៏មាន​ប្តី​ហើយ​ដែរ​។ ចំណែកឯ​កូន​ទី​៣​នោះ គេ​ក៏​ធំ និង​ចេះ​រកប្រាក់​ចិញ្ចឹម​ខ្លួនគេ​ហើយ​ដែរ​។ ខ្ញុំ​ហាក់​រួច​ពី​បន្ទុក​នេះ​បន្តិច​»៕

28 (2) 28 (1)

​អ្នកស្រី ស៊ីន យុទ្ធនា ដួស​ម្ហូប​លក់​ឲ្យ​ភ្ញៀវ​នៅក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង

 

Leave a Reply

(*) Required, Your email will not be published