ឆក់​កាបូប​ស្ដ្រី ជនជាតិ​ជប៉ុន អស់​លុយ ជាង​៤​ពាន់​ដុល្លារ និង សម្ភារៈ​ផ្សេងទៀត​

, , Leave a comment

​ភ្នំពេញ  ៖ ស្ដ្រី​ជនជាតិ​ជប៉ុនជា​បុគ្គលិក​អង្គការ​ក្រៅរដ្ឋាភិបាល​ត្រូវបាន ចោរឆក់​កាបូ​បយកអស់​ជាង​៤​ពាន់​ដុល្លារ ព្រមទាំង​ទ្រព្យសម្បត្ដិ និង​សម្ភារៈ​មួយចំនួន ទៀត នៅក្នុង​កាបូប​នោះ​។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែ មេសា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ ២០០៤ ខាងមុខ​សាលា​ណត​ប្រ៊ី​ត សង្កាត់ ទឹកថ្លា ខណ្ឌ​សែន​សុខ។​

 

​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ទឹកថ្លា ដែល​ទទួល ពាក្យបណ្ដឹង​ពី​ស្ដ្រី​រងគ្រោះ បានឱ្យដឹងថា មុនពេល​កើតហេតុ ស្ដ្រី​ជនជាតិ​ជប៉ុន វ័យ​៣៨ ឆ្នាំ​រូបនេះ ដែល​បម្រើ​ការងារ​នៅ អង្គការ​សាយ​បាយ​សាយ បានធ្វើ​ដំណើរ​តាម ម៉ូតូ​កង់​បី ចេញពីផ្ទះ​របស់ខ្លួន​ម្ដុំ​ទួល​ទំពូង ឆ្ពោះទៅ​កន្លែងធ្វើការ ។ ពេល​ស្ដ្រី​រងគ្រោះ​ធ្វើដំណើរ​ដល់​ចំណុច កើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ ម៉ាកវីវ៉ា ពណ៌​ខ្មៅ មួយគ្រឿង មិន​ចាំ​ស្លាកលេខគ្រាន់តែ​ដឹងថា លេខ​ដំបូង គឺ 1M ធ្វើ សកម្មភាព ឆក់​កាបូប​ពី​ស្ដ្រី​រងគ្រោះ​គេចខ្លួន បាត់​ដោយ​សុវត្ថិភាព ។​

 

​បើតាម​ស្ដ្រី​រងគ្រោះ​នៅក្នុង​កាបូប ក្រៅ ពី​លុយ​ជាង​៤​ពាន់​ដុល្លារ នៅមាន​ទ្រព្យសម្បត្ដិ និង​សម្ភារៈ​មួយចំនួនទៀត ដូចជា​ទូរស័ព្ទ ចំនួន​២​គ្រឿង លិខិតឆ្លងដែន​មួយ លេខ PH ៨១៦៧៤០០ និង​កាត​អេ​ធី​អឹម​ផងដែរ​។ ស្ដ្រី​រងគ្រោះ​រូបនេះ បាន​ចូលមក​ប្រទេស កម្ពុជា កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ ។​

យ៉ាងណាក៏ដោយ ក្រោយ​កើតហេតុ កម្លាំង​នគរបាល បន្ទាប់ពី​ទទួល​ពាក្យបណ្ដឹង​ពី​ស្ដ្រី​រងគ្រោះ​បាន​សន្យាថា នឹង​បន្ដធ្វើ​ការស្រាវជ្រាវ ស្វែងរក​ចោរឆក់​ខាងលើនេះ​។ មន្ដ្រីនគរបាល​មួយរូប បានឱ្យដឹងថា ក្រោយពី​មាន​សកម្មភាព​ឆក់ ជាពិសេស​កើត ឡើងលើ​ជនបរទេស​នោះ ស្នងការ​នគរបាល រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល តាម បណ្ដាល​គោលដៅ​ជិះ​តាម​ពីក្រោយ​ជនបរទេស ដែល​ជិះ​ម៉ូតូ​កង់​បី និង​ម៉ូតូឌុប​ជាដើម​៕

Hong-0346

 

ប្រភព dap-news

 

Leave a Reply

(*) Required, Your email will not be published