បុរស​ម្នាក់​ជិះ​រថយន្ត​ឡិច​ស៊ី​ស ទៅបុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​ទាំង​ព្រឹក​ព្រលឹម និង​ម្នាក់ទៀត​បាក់​ភ្លៅ​ទាំងសងខាង​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ និស្សិត​ស្រី​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​រៀន ត្រូវ​រថយន្ត​ឡិច​ស៊ី​ស​RX300 បុក​ចំ​ពីមុខ​ពេញទំហឹង​។ ហេតុការណ៍​នេះ​កើត

ឡើង​កាលពី​ម៉ោង​៦​និង​២៥​នាទី​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៣ ត្រង់ចំណុច​ខាងត្បូង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លើ​កំណាត់​ផ្លូវ​លេខ​៥៩៨ ស្ថិតក្នុង​ក្រុម​៨ ឃុំ​២១ សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នារី​រងរបួស​ធ្ងន់​មានឈ្មោះ ខន ស្រីមុំ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្នាម​ពុក ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ចំណែក​សាកសព​និស្សិត​ស្រី ឈ្មោះ ម៉ន ស្រី​ណា អាយុ​ជាង​២០​ឆ្នាំ រស់​ផ្ទះ​លេខ​២៣​សង្កាត់​ដង្កោ ខណ្ឌដង្កោ រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ ហុង ណេ​ន អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ក្បាល​រមាស ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

 

​ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើតហេតុ រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-3808 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-4996 បើកបរ​ដោយ​និស្សិត​ស្រី​ម្នាក់ និង​មាន​អ្នករួមដំណើរ​ជាមួយ​ម្នាក់ទៀត តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុងទិសដៅ​ច្រាស​គ្នា លុះ​ទៅដល់​ចំណុចកើតហេតុ រថយន្ត​បើក​ជែង​នឹង​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ជិះ​ក្នុងទិសដៅ​ស្របគ្នា ដោយ​មិនបាន​ប្រុងប្រយ័ត្ន ក៏​បោះពួយ​យ៉ាង​លឿន​ទៅបុក ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​និស្សិត​ស្រី​ជា​អ្នកបើកបរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​នារី​ម្នាក់ទៀត​ជា​អ្នករួមដំណើរ​ជាមួយ រងរបួស​ធ្ងន់​បាក់​ភ្លៅ​ទាំងសងខាង​។​

 

​ក្រោយពី​កើតហេតុ នារី​រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹក​ទៅកាន់​មន្ទីរពេទ្យ ចំណែក​សាកសព​ត្រូវ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​៕

28 (2) 28 (1)

 

 

ប្រភព ann​

 

Leave a Reply

(*) Required, Your email will not be published