ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ​ចាប់ខ្លួន ពីបទ​លួច​ម៉ូតូ​

, , Leave a comment

ខេត្ត​ព្រះសីហនុ​ ៖ ក្រុម​ចោរលួច​កាច់​សោរ​ម៉ូតូ​អស់លក្ខណ៍​មួយក្រុម មាន​គ្នា​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ក្រុងព្រះសីហនុ ដេញ​ក្របួច​ជាប់​ចំនួន​២​នាក់ ខណៈ​ពួកគេ​រត់​ចូល​ព្រៃ កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​ម្តុំ​អូរ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

 

​យោងតាម​ចម្លើយសារភាព របស់​ក្រុម​ជនសង្ស័យ​ដែល​បាន​កាច់​សោ​ម៉ូតូ​ទាំងនោះ បាន​ឲ្យ​ដឹងថា ពួកគេ​បាន​លួច​កាច់​សោ​ម៉ូតូ​របស់​យុវជន​ម្នាក់ ដែល​ចត​ចោល​នៅមុខ​បន្ទប់​ផ្ទះជួល​របស់​សង្សារ​គេ នៅ​ខាងក្រោយ​សាលា​កម្មករ ក្នុងភូមិ​សាស្ត្រ​ក្រុមទី​៣ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ បន្ទាប់មក​ពួកគេ​មានបំណង​និង​ជិះ​ម៉ូតូ​នោះ ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ​នៅពេល​ទៀបភ្លឺ ក្នុង​គោលបំណង​យកទៅលក់ ប៉ុន្តែ​ចៃដន្យ​ម៉ូតូ​នោះ​អស់​សាំង ក៏​នាំគ្នា​ជិះ​ត្រឡប់​ថយក្រោយ​មក​ផ្ទះជួល​វិញ ដើម្បី​រកលុយ​ចាក់​សាំង​ស្រាប់តែ​ជួប​ក្រុម​ម្ចាស់​ម៉ូតូ កំពុង​ជិះ​ម៉ូតូ​ដើររក​ម៉ូតូ​របស់គេ​ក៏​ស្រែក​ឆោឡោឡើង​និង​រាយការណ៍​តាម​ទូរ​សព្ទ​ភ្លាមៗ ប្រាប់​ទៅ​នគរបាល​ឲ្យ​ដេញចាប់​ពួកគេ​រហូតដល់​តំបន់​អូរ​៣ ស្រាប់តែ​ម៉ូតូ​ដែល​ពួកគេ​លួច​នោះ​អស់​សាំង ក៏​ផ្តួល​ចោល​ហើយ​នាំគ្នា​រត់គេចខ្លួន​ចូល​ព្រៃ តែ​ត្រូវ​នគរបាល​ចាប់បាន​២​នាក់ និង​បក្ខពួក​ម្នាក់ទៀត រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​ទៅ​។​

 

​លោក​អនុសេនីយ៍ឯក ម៉េង ចន្ថា អធិការរង​ផ្នែក​យុតិធម៌​នៃ​ស្នងការដ្ឋាន​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្ខពួក​៣​នាក់ ដែល​ចាប់បាន​នោះ ទី​១​ឈ្មោះ នួន វ៉ែន (​ហៅ​អា​បារាំង​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ទី​២​ឈ្មោះ អ៊ុំ វណ្ណឌី (​ហៅ​ឌី​) ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ រីឯ​ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ សេង វ​ណ្ណី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

 

​លោក​អធិការរង ម៉េង ចន្ថា បាន​បន្តទៀតថា ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ឌ្រី​ម​សេ​១២៥ ស្លាក​លេខ​ត្រូវ​ចោរ​កាច់​ចោល​បាត់ ផលិត​ឆ្នាំ​២០០៤ ឡើង​តែម​ឆ្នាំ​២០១០ ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ រួមជាមួយ​ជន​ស​ង្ស​យ័​ទាំងពីរ​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត ដែល​គេចខ្លួន​កម្លាំង​សមត្ថកិច្ច​កំពុងតែ​តាម​ចាប់ខ្លួន​បន្តទៀត​៕​

28

 

Leave a Reply

(*) Required, Your email will not be published