លួច​កាច់​សោក​ម៉ូតូ គេ​ឃើញ​ទាន់​ដេញ​ចាប់វាយ​ទ្រោម​ខ្លួន​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ បានធ្វើ សកម្មភាព​លួច​កាច់​សោក​ម៉ូតូ ត្រូវ​ម្ចាស់​គេ​ឃើញ​ទាន់ ដេញចាប់បាន វាយ​ទ្រោម​ខ្លួន កាលពី​វេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច ផ្លូវ​លេខ​៥១ ប្រសព្វ​និង​ផ្លូវ​លេខ​១២៦ ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​។​ ​ជនសង្ស័យ​រូបនោះ​ឈ្មោះ សុខ រដ្ឋា អាយុ​២៦​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ស្រុ​កំណើត​នៅ​ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង មុខរបរ​ដើរ​លក់​ខោអាវ​តាម​ផ្សារ​។​

 

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​និយាយថា ជនសង្ស័យ​រូបនេះ ជា​អ្នក​ឌុប ចំណែក បក្ខពួក​របស់គេ​ម្នាក់ទៀត​ជា​អ្នក​កាច់​សោក​ម៉ូតូ​C100 សេរី​ឆ្នាំ​២០១២ ធ្វើ​សកម្មភាព​នៅ​ចំណុច​ផ្លូវ​លេខ​១៩ ប្រសព្វ​នឹង​ផ្លូវ​លេខ​១៤៤ ក្នុង​សង្កាត់​ផ្សារកណ្តាល​ទី​២ ។ ពេល​ចូល​កាច់​សោក ម្ចាស់​ម៉ូតូ និង​អ្នកជិតខាង​ឃើញ ក៏​ស្រែក​ឆោ​រ​ឡោ​ឡើង ជនសង្ស័យ​បាន​រត់ឡើង​ជិះ​ម៉ូតូ​ដែល​បញ្ឆេះ​ចាំ​គេចខ្លួន​។ ពេលនោះ ប្រជាពលរដ្ឋ​បាន​ជិះ​ដេញតាម ពេលមកដល់​ចំណុច​ផ្លូវ​៥១​ប្រសព្វ​នឹង​ផ្លូវ​លេខ​១២៦ ម៉ូតូ​ជនសង្ស័យ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ក៏​ដួល​នៅនឹងកន្លែង ហើយ​ជនសង្ស័យ​ទាំង​២​នាក់ បាន​ងើប​រត់ចោល​ម៉ូតូ ប៉ុន្តែ​ជនសង្ស័យ​ឈ្មោះ សុខ រដ្ឋា រត់​មិន​រួច ក៏ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន វាយ​ឡើង​ទ្រោម​ខ្លួន​។​

បច្ចុប្បន្ន ជនសង្ស័យ​និង​ម៉ូតូ​c100 សេរី​ឆ្នាំ​២០១០ របស់​ជនសង្ស័យ រួម​និង​វត្ថុតាង​មួយចំនួនទៀត សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល សង្កាត់​ផ្សារកណ្តាល​ទី​២ ៕​

28 (1) 28 (2)

ប្រភព ann

 

Leave a Reply

(*) Required, Your email will not be published