ប​សុ​បក្សី​គឺជា​ប្រភព​នៃ​មេរោគ H7N9 ចម្លង​ពីស​ត្វ​ទៅ​មនុស្ស ប៉ុន្តែ​មិន​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ​

, , Leave a comment

ក្រុង​ប៉េកាំង ៖ ទីភ្នាក់ងារសារព័ត៌មាន ​បារាំង AFP បាន​រាយការណ៍​ថា អ្នកស្រាវជ្រាវ​ជនជាតិ​ចិន បានបញ្ជាក់​តាម​របាយ​ការណ៍​ពី​មជ្ឈមណ្ឌល​ពិនិត្យ​ស្រាវជ្រាវ Lancet ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ថា ប​សុ​បក្សី ដែលមាន​ដូចជា មាន់ ទា ក្ងាន គឺជា​ប្រភព​នៃ​គ្រុនផ្តាសាយ​បក្សី​ប្រភេទ H7N9 ដែល​ឆ្លង​ពី​បក្សី​ទៅ​មនុស្ស ក៏ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​ទាំងនោះ អះអាងថា មិនមាន​ការចម្លង​ជំងឺ​ប្រភេទ​នេះ​ពី​មនុស្ស​ទៅ​មនុស្ស​ឡើយ​។​


​ការស៊ើបអង្កេត​ទៅលើ​គ្រុនផ្តាសាយ​បក្សី H7N9 លើ​មនុស្ស​នេះ ធ្វើឡើង​ចំនួន​៤​ករណី​ដែល​កើតមាន ក្នុង​ខេត្ត Zhejiang ដែល​ការស៊ើបអង្កេត​នេះ បាន​ឲ្យ​ដឹងថា អ្នក​ទាំង​នោះបាន​ប៉ះ​បក្សី​នៅក្នុង​ទីផ្សារ​លក់​បក្សី​ក្នុង​សភាព​សើម មួយ​។ អង្គការ​សុខភាព​ពិភពលោក បានឱ្យដឹងថា ពីមុន​មាន់​ត្រូវបាន​គេ​អះអាងថា ប្រភព​ចម្លង​នៃ​មេរោគ​ដែល​បង្ករ​ឲ្យ មនុស្ស​យ៉ាងហោចណាស់ ២២​នាក់​បាន​ស្លាប់ ក្នុងចំណោម​ករណី ១០៨ ដែល​គេ​បានកំណត់​អត្តសញ្ញាណ​៕

27-April5

 

Leave a Reply

(*) Required, Your email will not be published