អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន ត្រូវ​ជ្រើសតាំង​ជា​ប្រធាន ADB អាណត្តិ​ថ្មី​

, , Leave a comment

អតីត​អនុ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ សម្រាប់​កិច្ចការបរទេស​របស់​ប្រទេស​ជប៉ុន លោក Takehiko Nakao ត្រូវបាន​ក្រុមប្រឹក្សាភិបាល នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB សម្រេច​ជា​ឯក

ច្ឆន្ទ​ជ្រើសតាំង​ជា​ប្រធាន​ទី​៩ របស់ ADB ដែល​នឹងត្រូវ​ឡើងកាន់តំណែង​ចាប់ពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៣​នេះ​តទៅ ។​

 

​លោក Takehiko Nakao បាន​យកឈ្នះ​អតីត​ប្រធាន​ADB ដែល​លាលែង​ចេញពី​តំណែង​កាលពី​ខែមីនា​កន្លងទៅ​។ លោក Haruhiko Kuroda ទទួលបាន​សម្លេងគាំទ្រ​យ៉ាង​លើសលុប ។​

 

​លោក Chidambaram Palaniappan ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារអភិវឌ្ឍន៍អាស៊ី ADB និង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ឥណ្ឌា បាន​និយាយថា ក្រុមប្រឹក្សាភិបាល​របស់ ADB និង​សហការ​ជាមួយ​លោក Takehiko Nakao ធ្វើយ៉ាងណា​ឲ្យ​គោ​លន​យោ​បាន​របស់​ធនាគារ​ដ៏​ធំ​មួយ​នេះ​សម្រេច​ទៅតាម​ការគ្រោងទុក ។​

 

​លោក Chidambaram ជាមួយនឹង​ភាពជា​អ្នកដឹកនាំ​ដ៏​ខ្លាំងក្លា​របស់លោក Takehiko Nakao រួមទាំង​បទពិសោធ​ក្នុង​កិច្ចការ​ហិរញ្ញវត្ថុ និង​អភិវឌ្ឍន៍​អន្តរជាតិ នឹង​អាចជួយ​ទៅដល់​គោលនយោបាយ​អភិវឌ្ឍន៍​តំបន់​អាស៊ី​របស់​ADB ដោយ​ផ្តោត​សំខាន់​លើ​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ភិ​ក ទទួលបាន​ជោគជ័យ ។​

 

​គួរ​បញ្ជាក់ថា លោក Takehiko Nakao បាន​សិក្សា​ចប់​ថ្នាក់បរិញ្ញាប័ត្រ​ពាណិជ្ជកម្ម នៅឯ​សកល​វិទ្យាល័យ​តូ​ក្យូ និង​ទទួលបាន​សញ្ញាប័ត្រ​ថ្នាក់អនុបណ្ឌិត ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម ពី​សកល​វិទ្យាល័យ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក​ផងដែរ​៕​

26-4-2013

 

Leave a Reply

(*) Required, Your email will not be published