រថយន្ត​ដឹក​សម្ភារៈ​របស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ ដាច់​ហ្វ្រាំង​ក្រឡាប់​ក្បែរផ្លូវ​កោង ចុះ​ចំណោត​តា​តៃ​

, , Leave a comment

ខេត្ដ​កោះកុង ៖ រថយន្ដ​ម៉ាក​ហី​យ៉ាន់​ដាយ​បំពាក់ ដងសន្ទូច​ពណ៌​ស ពាក់​ស្លាក​លេខ​បណ្ដោះ អាសន្ន​២២៦៦​ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះ​ពេលមកដល់​ផ្លូវ​កោង​ចុះ​ចំណោត​

តា​តៃ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧១-១៧២ ស្ថិត ក្នុងភូមិ​អន្លុង​វ៉ា​ក់ ឃុំ​តា​តៃ ស្រុក​កោះ កុង​បាន​ដាច់​ហ្វ្រាំង​ធ្លាក់​ផ្លូវ​ក្រឡាប់​កាលពី​វេលា​ម៉ោង​១១​និង​៤៥​ នាទី យប់​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ ២០១៣​។​


​រថយន្ដ​នោះបាន​ដឹក​សម្ភារៈ របស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ មាន​ខ្សែ​កា​ប្លិ៍​ខ្សែ​រ៉​ត​និង​មនុស្ស​ចំនួន​៤​នាក់ បណ្ដាលឱ្យ​រងរបួស​២​នាក់ ហើយ​អ្នករងរបួស​ធ្ងន់ គឺ​ជន​ជាតិចិន​មានឈ្មោះ OUNG CHUNG  ភេទ​ប្រុស ដោយសារ​នៅពេល​រថយន្ដ ក្រឡាប់​គាត់​បាន​លោត​ចេញពី​រថយន្ដ​ក៏ត្រូវ​រងរបួស​ធ្ងន់​តែម្ដង ហើយ​ពេលនេះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​បន្ដ នៅ​ប្រទេស​ថៃ ៕

27-April3

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published