ចិន​គ្រោង​ផលិត​នាវា​យក្ស​ធំ​ជាង​មុន ខណៈ​នាវា Liaoning កំពុង​ចេញដំណើរ​ទៅកាន់​សមុទ្រ​អន្តរជាតិ​

, , Leave a comment

​មន្ត្រី​អ្នកនាំពាក្យ​កង​យោធា​ចិន បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា នាវា​ផ្ទុក​យន្តហោះ​ដ៏​ទំនើប​របស់ខ្លួន ឈ្មោះ Liaoning បានចេញ​ដំណើរ​ឆ្ពោះទៅកាន់​សមុទ្រ​

អន្តរជាតិ​ហើយ សម្រាប់​ប្រតិបត្តិ​ការសាកល្បង​រប​ស់​នាវា​យក្ស​នេះ នៅលើ​មហាសមុទ្រ​អន្តជាតិ ។​


​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Yang Yujun អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន បាន​និយាយថា បន្ទាប់ពី​ទៅដល់​សមុទ្រ​អន្តរជាតិ នាវា Liaoning នឹង​ប្រតិបត្តិការ រួមទាំង​សម្រេចចិត្ត​ក្នុង​បេសកម្ម​សាកល្បង​របស់ខ្លួន​លើក​នេះ ដោយ​ឯករាជ្យ ផ្អែកទៅលើ​កាលទេស​ចំពោះមុខ ។​

 
​លោក Song Xue អនុប្រធាននាយកដ្ឋាន​បុគ្គលិក កង​យោធា​ជើង​ទឹក​របស់​ប្រទេស​ចិន បាន​និយាយថា ប្រទេស​ចិន នឹងមាន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ប្រភេទ​យក្ស​នេះ ជាច្រើន​គ្រឿង ដើម្បី​ប្រតិបត្តិ​ការការពារ​ប្រជាជាតិ​របស់ខ្លួន ។​


​ថ្លែង​ក្នុង​ទិវា​រំលឹក​ខួប​ទី​៦៤​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​កង​យោធា​ជើង​ទឹក​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្នុង​ទីក្រុង​ប៉េកាំង លោក Song Xue បាន​និយាយថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ថ្មី​របស់​ចិន គឺ​ទាមទារ​ឲ្យ​មាន​ទំហំ​ធំ​ជាងនេះទៀត ដែលមាន​សមត្ថភាព​ផ្ទុក​យន្តហោះ​ចម្បាំង​បាន​ច្រើន​ជាមុន ។​


​ជាមួយគ្នានេះ លោក Song Xue បាន​ច្រានចោល​នូវ​សេចក្តីរាយការណ៍​ជាច្រើន ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រៅ​ស្រុក​ដែលថា រដ្ឋាភិបាល​ចិន កំពុង​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ថ្មី​មួយ នៅក្នុង​ទីក្រុង​សៀង​ហៃ ដោយ​ចាត់ទុក​សេចក្តីរាយការណ៍​ទាំងនោះ​ថា ធ្វើឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ៕​

232

 

Leave a Reply

(*) Required, Your email will not be published