រឿង​ខ្វះ​ទឹកសាប​ប្រើប្រាស់​នៅ​ខេត្ត​ព្រះសីហនុ មាន​អាថ៌កំបាំង​ពិបាក​យល់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឆ្នាំ​២០១២-២០១៣ និង​ទិសដៅ​ឆ្នាំ ២០១៣-២០១៤ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា នៅ​ ម្តុំ​ក្បាលឆាយ ខេត្ត​ព្រះសីហនុ បាន​ជួបប្រទះ​ខ្វះខាត​នូវ​ទឹកសាប ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ ហើយ​សម្តេច​អំពាវនាវ ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការណ៍ ដោះស្រាយ​ជាបន្ទាន់​។​


​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រួត​ពិនិត្យមើល​បញ្ហា​ទាំងអស់នេះ​ឡើងវិញ មិនត្រូវ​ទុក​បណ្តែតបណ្តោយ ឲ្យ​នៅ​បែបនេះ​តទៅទៀត​បានទេ ត្រូវតែ​រក​វិធានការណ៍​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ពីព្រោះ​តំបន់​ក្បាលឆាយ នេះ ជា​តំបន់​អភិវឌ្ឍន៍​ដ៏​ធំ​មួយ ហើយក៏​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​២​របស់​កម្ពុជា​។ សម្តេច​ក៏បាន​ណែនាំ អាជ្ញាធរខេត្ត​ព្រះសីហនុ ត្រូវ​ចាត់ការ​គ្រប់​វិធានការណ៍​ទាំងអស់ ទប់ស្កាត់​រាល់​ការកាប់​រុករាន​ដី នៅ​តំបន់​គ្រប់គ្រង​ធនធានធម្មជាតិ ហើយ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ទៅតាម​បទបញ្ជា​ដែលមាន​រួចមកហើយ បើ​មិន​អីចឹង​ទេ នឹងមាន​ភាព​មហន្តរាយ​កើតមានឡើង ។​


​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​អីចឹង​ត្រូវ​មើល​ឡើងវិញ តំបន់​ក្បាលឆាយ ត្រូវ​សហការ​ធ្វើ​កិច្ចការងារ​នេះ​ឲ្យ​បានល្អ ហើយ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ដែល​ទទួលខុសត្រូវ​លើ​បញ្ហា​ហ្នឹង គួរតែ​ចុះ​សិក្សា​អំពី​បញ្ហា​ហ្នឹង ប៉ុន្តែ​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា ដែល​ត្រូវ​យកចិត្តទុកដាក់​អំពី​ប្រភពទឹក​ស្អាត មិនថាតែ​តំបន់​ព្រះសីហនុ​ទេ គ្រប់​ទីកន្លែង​ទាំងអស់​”​។ សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា តំបន់​ក្បាលឆាយ មាន​ទាំង​សេវាកម្ម ឧស្សាហកម្ម កំពង់ផែ និង​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​អ្នក​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ជា ច្រើន​ឲ្យ​មក​ទស្សនា​កំសាន្ត ដែល​មិន​អាចធ្វើ​ឲ្យ​ធ្វេសប្រហែស​បានទេ​។


​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា “​នៅ​ឆ្នាំនេះ គឺ​យើង​បានឃើញ​អំពី​ស្ថានភាព នៃ​ការខ្វះខាត​ទឹកសាប​ផ្គត់ផ្គង់ នៅ​ក្រុងព្រះសីហនុ ប៉ុន្តែ​បញ្ហា​នេះ ខ្ញុំ​ប្រហែលជា មិនទាន់បាន​ស្រាវជ្រាវ​ច្បាស់លាស់​ទេ ប៉ុន្តែ​ខ្ញុំ​បានផ្តល់​ព័ត៌មាន​ឲ្យ​ឯកឧត្តម ស្បោង សា​រ៉ា​ត ឲ្យ​បន្ត​ខិតខំ​ដើម្បី​ទាញ​ថ្ពក់​ពី​ក្បាលឆាយ​ទៅ ប៉ុន្តែ​ដល់ពេល​ខ្វះ​ទឹកសាប​ទើប​ឃើញ​គេ​ថ្ពក់​។ ខ្ញុំ​ថា​រឿងនេះ វា​យ៉ាងម៉េច បានជា​វា​កើតឡើង​ខ្វះ​ទឹកសាប នៅ​ក្រុងព្រះសីហនុ ឬមួយ​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ មិន​ចង់​ទិញ​ទឹក​ពី​ក្បាលឆាយ​យ៉ាងម៉េច បាន​បង្កើត​ឲ្យ​មាន​ស្ថានភាព​បែបនេះ​” ៕

AD00247

 

Leave a Reply

(*) Required, Your email will not be published