មនុស្ស ១២ នាក់​បាន​ស្លាប់ ក្នុង​អំពើហិង្សា​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​ហ្វីលីពីន​

, , Leave a comment

​អាជ្ញាធរ​ប៉ូលីស​ប្រទេស ហ្វីលីពីន បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា យ៉ាង​ហោច​ណាស់​​មនុស្ស​១២​នាក់​បាន​ស្លាប់ នៅក្នុង​ហេតុ​ការ​លប​វាយប្រហារ​មួយ ទៅលើ​លោក​​អភិ

បាលក្រុង Nunungan ជាមួយនិង​អ្នកគាំទ្រ​របស់គាត់ ដែល​អំពើហិង្សា​ដ៏​សាហាវ​នេះ ត្រូវបាន​គេ​ជឿ​ង​ថា ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបោះឆ្នោត​នា​ខែឧសភា​ខាងមុខ​។​

 

​យោងតាម​សម្តី​មេបញ្ជាការ​យោធា​ហ្វីលីពីន លោក Ricardo Jalad បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង បាន​បើក​ការបាញ់រះ​ទៅលើ​រថយន្ត​មួយគ្រឿង​របស់លោក Abdulmalik Manamparan អភិបាលក្រុង Nunungan និង​ក្រុម​អ្នកគាំទ្រ​រូបលោក កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅ​ភាគខាងត្បូង​កោះ Mindanao ។​

 

​ជនរងគ្រោះ​ចំនួន ១២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​នេះ រាប់បញ្ចូល​ទាំង​សាច់ញាតិ​របស់លោក Manamparan ផងដែរ និង​មនុស្ស​៧​នាក់​ផ្សេងទៀត​រងរបួស ។​

 

​លោក Ricardo Jalad បាន​និយាយថា ចៅស្រី និង​កូនស្រី​របស់លោក Manamparan បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ចំណែក​លោក Manamparan រងរបួស កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ។  

 

​ការ​លប​បាញ់ប្រហារ​នេះ ធ្វើឡើង​នៅ​តំបន់ភ្នំ​ដាច់ស្រយាល​មួយ ក្បែរ​ទីក្រុង Nunungan នៅពេលដែល​លោក Manamparan និង​អ្នក​គ្រាំទ្រ កំពុងធ្វើដំណើរ​ត្រឡប់ទៅផ្ទះ បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រួចមក ដែល​នេះ ត្រូវគេ​ចាត់ទុកជា​អំពើហិង្សា​ចុងក្រោយ ក្នុង​ឆាកនយោបាយ​របស់​ប្រទេស​នេះ ស្រប​ពេលដែល​ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ខែឧសភា ខាងមុខនេះ ។  

 

​យោងតាម​របាយការណ៍ ដែល​ចេញ​ដោយ​អាជ្ញាធរ​ប៉ូលីស​ប្រទេស​ហ្វីលីពីន គិត​មកទល់ពេលនេះ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៣០​នាក់​បាន​ស្លាប់ ក្នុង​អំពើ​ឃាតកម្ម ពាក់ព័ន្ធ​នយោបាយ​ប្រទេស​នេះ ចាប់តាំងពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត ចាប់ផ្តើម​កាលពី​ខែកុម្ភៈ​កន្លងទៅ ៕​

222

 

Leave a Reply

(*) Required, Your email will not be published