ក្រុម​បណ្ឌិត​វង្វេង​ប្រវត្តិសាស្ត្រ​នៅ​ស្រុកថៃ តែងតែ​ចិញ្ចឹមចិត្ត​យក​ផែនទី​ចោរ មក​បំភ័ន្ត​មតិ​អន្តរជាតិ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖  ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ​កម្ពុជា បាន​ប្រតិកម្ម ចំពោះ​ក្រុម​វង្វេង​ផែនទី របស់​សៀម​មួយ​ក្តាប់ តូច​ដែល​បាន​ចោទប្រកាន់​កម្ពុជា

ខណៈដែល​កំពុង​បកស្រាយ​ដោយផ្ទាល់​មាត់ នៅ​ទី​ក្រុងឡាអេកាលពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩​កន្លងទៅនេះ ប៉ុន្តែ​រឿង​ពិត​ក្រុម​បណ្ឌិត​វង្វេង​ប្រវត្តិសាស្ត្រ​សៀម​ទាំង​នោះទេ ដែល​តែងតែ​យក​ផែនទី​ចោរ​មក​បំភ័ន្ត​មតិ​អន្តរជាតិ​។​


​សេចក្តីប្រកាស​ដែល​បានចេញ​នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៣ បាន​បញ្ជាក់ថា " ក្នុងពេល​សវន​ការ​ផ្ទាល់មាត់​របស់ តុលាការ​យុត្តិធម៌​អន្តរជាតិ ពីថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​១៩ ខែមេសា ឆ្នាំ​២០១៣​ក៏ដូចជា​ថ្ងៃ​បន្ត​បន្ទាប់មក មាន​អ្នកនយោបាយ និង​សារព័ត៌មាន​ថៃ​ជាច្រើន​បានធ្វើ​អត្ថាធិប្បាយ​ភូតកុហក់ ដោយ​មូល​បង្កាច់​កម្ពុជា​លើ​ច្រើន​ចំណុច​"​។ សេចក្តីប្រកាស​បានលើកឡើង​ថា ក្រុម​បណ្ឌិត​វិភាគ​វង្វេង​ប្រវត្តិសាស្ត្រ​របស់​សៀម​ទាំងនេះ​ទេ​ដែល​តែងតែ ចិញ្ចឹមចិត្ត​ឈ្លានពាន​ហើយ វង្វេង​យក​ផែនទី​ចោរ​មក​សំអាង​បើ​ទោះ បី​អន្តរជាតិ​គេ​ច្រានចោល​ជាច្រើនលើក ច្រើនសារ​មកហើយ​នោះ​។​


​ដើម្បី​បញ្ជាក់​នឹង​ឆ្លើយតប​ទៅ​ក្រុម​បណ្ឌិត​វិភាគ​វង្វេង​ប្រវត្តិសាស្ត្រ ទាំងនេះ ក្រសួងការបរទេស​ក​ម្ពុ​ជា បានបញ្ជាក់​សាជាថ្មី​ម្តងទៀត ដែល​កម្ពុជា​បាន​ទ​ទូល​ជ័យជំនះ​ពី​សៀម​ចំពោះ​ប្រាសាទព្រះវិហារ​នោះ​ថា កម្ពុជា​តែងតែ​សំអាង​លើ​ផែនទី​ខ្នាត​១/២០០០០០​ឬ​ផែនទី​ឧបសម្ព័ន្ធ​១ ដែលជា​ផែនទី​ធ្វើ​ដោយ​គណៈកម្មការ​ចំរុះ រវាង​បារាំង​និង​សៀម ពុំមែន​ផែនទី​ឯកតោភាគី​របស់​បារាំង​នោះឡើយ​។ ជាមួយគ្នា​នោះដែរ ក្រសួងការបរទេស​ក៏បាន​បញ្ជាក់ទៀតថា ភាគី​សៀម "​បាន​ទ​ទូល​ស្គាល់​ផែនទី ឧបសម្ព័ន្ធ​១ ផងដែរ​ដោយបាន​កំណត់ថា​ប្រាសាទព្រះវិហារ​ជា​របស់​ខ្មែរ​ពិតប្រាកដ​"​។  តែ​ផ្ទុយទៅវិញ​ក្រុម​វង្វេង​ប្រវត្តិសាស្ត្រ​សៀម ទាំងនេះ បែ​ជា​ចោទប្រកាន់ ថា​កម្ពុជា​យក​ផែនទី​ក្លែងក្លាយ​ទៅវិញ​។​


​សេចក្តីប្រកាស​ដដែល​ក៏បាន​លើកឡើង​ផងដែរ​ថា អ្វីដែល​កម្ពុជា​បានស្នើរ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នាពេលនេះ គឺ​ពុំមែន​កម្ពុជា​ទាមទារ ដី​៤,៦​គីឡូម៉ែត្រ​ការ៉េ ឬក៏​តវ៉ា​នៅតាម​ព្រំដែន​នោះទេ គឺថា​កម្ពុជា​គ្រាន់តែ​សុំ ឲ្យ​តុលាការ​បកស្រាយ​ឡើងវិញ​នូវ​សាលក្រម​ក្នុង​ឆ្នាំ​១៩៦២​ដែលមាន​ខ្លឹមសារ​ ដូចជាៈ ប្រាសាទព្រះវិហារ​ស្ថិត នៅលើ​ដែនដី ក្រោម​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ដូច្នោះ​ហើយ សៀម​ត្រូវតែ​ដក​រាល់​គ្រប់​កងកម្លាំងប្រដាប់អាវុធ ឬ​នគរបាល ឆ្មាំ អ្នកយាម​របស់ខ្លួន​ចេញពី​តំបន់​ជុំវិញ​ប្រាសាទព្រះវិហារ​របស់​ខ្មែរ​។ តាមរយៈ​សេចក្តីប្រកាស​នេះ កម្ពុជា ក៏បាន​អំពាវនាវ​ដល់​ក្រុម​បណ្ឌិត​វិភាគ វង្វេង​ប្រវត្តិសាស្ត្រ​នោះ​ផងដែរ គួរតែបញ្ឈប់​ការវិភាគ​បែប​មូល​បង្កាច់​ហើយ​វង្វេង​បែបនេះ​ទៀត​ទៅ គួរតែ​ទុក​ឱកាស​នេះ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ជា​អ្នកដោះស្រាយ​វិញ​ប្រសើរ​ជាង​៕

26-April-

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published