ក្មេងស្ទាវ​ប្រុស​ស្រី​ពីរ​ក្រុម ដេញ​វាយ​គ្នា​ប្រសេចប្រសាច​តាមផ្លូវ បន្ទាប់ពី​មានទំនាស់​ក្នុង​ក្លិប​ឌី​ស្កូ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​ខណ្ឌចំការមន បាន​ឃាត់ខ្លួន​យុវជន​២​ក្រុម មាន​ប្រុស​មាន​ស្រី​ចំនួន​៦​នាក់ ដែល​ចេញពី​ក្លឹប​ទាស់សម្តី​គ្នា បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ កាលពី​ វេលា​ម៉ោង ៣​រំលងអធ្រាត្រ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​លេខ​១០១ ខាងកើត​ផ្សារ​បឹងត្របែក សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន ២​ក្រុម ដែល​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា តាមផ្លូវ​សាធារណៈ​មាន​មួយក្រុម មាន​គ្នា​ពី ៦​ទៅ​៧​នាក់ ក្នុងនោះ មាន​ប្រុស​មាន​ស្រី ទើបនឹង​ចេញពី​ក្លឹប​ថប​ឌី​ស្កូ មាន​ទីតាំងនៅ​ជិត​កន្លែងកើតហេតុ​។  ពេលដែល​ចូល​ក្លឹប​ផឹកស៊ី​រាំ​កម្សាន្ត ក្រុម​ទាំងពីរ​ខាងលើនេះ បាន​ឈ្លោះប្រកែក​គ្នា​លុះ​ពេល​ចេញពី​ក្លឹប​វិញ បាន​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ​តែម្តង ទើប​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​បាន ៦​នាក់ និង​ម៉ូតូ ២​គ្រឿង ម៉ាក​សេ​១១០ ស៊េរី​២០១២ ពណ៌​ខ្មៅ និង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹក​ប៉ិច ៕

 

Leave a Reply

(*) Required, Your email will not be published