ជិះ​ម៉ូតូ​ធំ​ចាប់​ហ្វ្រាំង​ទាំង​គំហុក ដួ​ក​បោក​របួសធ្ងន់​ទាំង​២​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ធំ​មួយគ្រឿង ជិះ​គ្នា​២​នាក់​ក្នុង​ល្បឿន​លឿន​ក៏​វ៉ា​ក់​នឹង​រ៉ឺម៉ក​ម៉ូតូ​ហើយ​ព្យាយាម ចាប់​ហ្វ្រាំង​ទាំង​គំហុក បណ្តាលឱ្យ​ដួល​បោក​រងរបួស​ធ្ងន់​ទាំង​២​នាក់ កាលពី​វេលា​

ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈាន ចូល​ថ្ងៃទី​២៤មេសា នៅតាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។​


​មុនពេល​កើតហេតុ​ម៉ូតូ​ធុន​ធំ​ម៉ាក FZ 5 ពណ៌​សលាយ​ក្រហម បាន​បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ដោយ ល្បឿន​លឿន ខណៈ​មកដល់​ចំណុច​ខាងលើ ក៏​វ៉ា​ក់​នឹង​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​បើក​មកពី​មុខ​ធ្វើឱ្យ​អ្នកបើក ម៉ូតូ​ធំ​ចាប់​ហ្វ្រាំង​ទាំង​ប្រថុចញ៉ុច​ពេក បណ្តាលឱ្យ​ដួល​បោក​រងរបួស​ធ្ងន់​ទាំង​២​នាក់ ឯ​រ៉ឺម៉ក​ម៉ូតូ​បាន​បើក​ចេញទៅ​បាត់ ហើយ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​៕

27-April

 

Leave a Reply

(*) Required, Your email will not be published