ភ្លៀង​មួយ​មេបា​ក់ ផ្ទះ​ប្រជាពលរដ្ឋ ៩៣​ខ្នង សាលារៀន ៣​ខ្នង នៅ​ស្រុក​មង្គល​បូរី​

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​លាយ​ខ្យល់ បានធ្វើ​ឲ្យ​បាក់​ផ្ទះ ប្រជាពលរដ្ឋ​៩៣​ខ្នង​សាលារៀន​៣​ខ្នង នៅ​ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមេសា

ឆ្នាំ​២០១៣ តែ​សំណាងល្អ ដែល​មិន​បណ្តាល​ឲ្យ ពលរដ្ឋ​ណា​ម្នាក់​រងរបួស ឬ​ស្លាប់បាត់​បង់ជីវិត​នោះទេ​។​

 

​ហេតុការណ៍​នេះ បាន​បង់​បោក​ប៉ើង​តំបូល និង​បាក់​ផ្ទះ​ប្រជាពលរដ្ឋ សរុប​ចំនួន​៩៣​ខ្នង មាន​០៦​ខ្នង​ខួច​ខាត ទាំងស្រុង សាលា​រឿន​០២​ខ្នង ប៉ើង​តំបូល និង​មួយ​ខ្នង រលំ​ទាំងស្រុង មិនអាច​ឲ្យ​កូន សិស្ស​ចូលរៀន បានឡើយ​។​

 

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៣ គេ​បានឃើញ​វត្តមាន​លោក ប៉ុក សា​លុយ ប្រធាន​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​ក្រុមការងារ និង​កម្លាំង នគរបាល ស្រុក​មង្គលបុរី ជាង​១០០​នាក់ ចុះជួយ ប្រមូល និង​ជួយ​ជញ្ជូន​សម្ភា​រះ របស់​ប្រជាពលរដ្ឋ គ្រា​ដែល​កំពុង​ជួប​ការលំបាក​៕​

Hong-0317 Hong-0316

 

Leave a Reply

(*) Required, Your email will not be published