រៀន​ថ្នាក់​ទី ៨ នៅ​ព្រែកលៀប ទៅ​កាច់ ក​ម៉ូតូ ដល់​ត្រាំកក់ ត្រូវ​នគរបាល ប៉ុស្ដិ៍​ផ្សារ ចាស់ ឃាត់ខ្លួន​

, , Leave a comment

​ភ្នំពេញ ៖ ក្មេងប្រុស​អាយុ ១៥​ឆ្នាំ​ម្នាក់ ជា​សិស្ស​ថ្នាក់​ទី​៨​នៅ​វិទ្យាល័យ​ព្រែកលៀប ខណ្ឌឫស្សីកែវ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍ ផ្សារ​ចាស់ ខណ្ឌដូនពេញ ឃាត់ខ្លួន​រួមទាំង ម៉ូតូ បន្ទាប់ពី​ក្មេងប្រុស​រូបនេះ​បាន​ទៅធ្វើ សកម្មភាព​កាច់ក​ម៉ូតូ នៅ​ស្រុក​ត្រាំកក់ ខេត្ដ តាកែវ ។​


​មន្ដ្រីនគរបាល ប៉ុស្ដិ៍​ផ្សារ​ចាស់​បានឱ្យដឹង ថា ការឃាត់ខ្លួន​យុវជន​វ័យក្មេង​រូបនេះ​បាន ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១ និង​៣០ នាទី​យប់ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ ២០១៣ ខណៈដែល​កម្លាំង​នគរបាល កំពុង​ជិះ​ម៉ូតូ ល្បាត នៅក្នុង​ភូមិសាស្ដ្រ​របស់​ខ្លួន ។ មន្ដ្រី នគរបាល ខាងលើ​បាន​បន្ដថា នៅពេល កម្លាំង​នគរបាល​ចុះ​ល្បាត​នោះ ស្រាប់តែ ឃើញ​យុវជន​រូបនេះ ជិះ​ម៉ូតូ​ម៉ាក​សេ ១២៥  ស៊េរី​២០១៣ មួយគ្រឿង​គ្មាន​ស្លាក​លេខ ប៉ុន្ដែ ឃើញ​ស្នាម​ដាច់​នៅ​កន្លែង​ស្លាក​លេខ  ដូច្នេះ ដោយមាន​ការសង្ស័យ ទើប​ឃាត់ខ្លួន ហើយ​សួរនាំ ។​
​ក្រោយ​ការសួរនាំ យុវជន ហាក់ សីហា ហៅ មករា អាយុ​១៥​ឆ្នាំ ដែល​អះអាងថា ជា​សិស្ស​ថ្នាក់​ទី​៨ នៅ វិទ្យាល័យ​ព្រែកលៀប បាន​ប្រាប់​សមត្ថកិច្ច ថា រូបគេ​បាន​ទៅ​កាច់ក​ម៉ូតូ​នៅ​ភូមិ​សំបូរ ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ ។ បច្ចុប្បន្ន​យុវ ជន​មិនទាន់​គ្រប់​អាយុ​ខាងលើ ត្រូវបាន​ឃុំ ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ប៉ុស្ដិ៍នគរបាល ផ្សារ​ចាស់ ដើម្បី​ចាត់ការ​បន្ដទៀត ៕​

 

Leave a Reply

(*) Required, Your email will not be published