បុរស​វ័យ​ចំណាស់​បើករថយន្ត​ហ្វុ​យ​សូ ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​ផ្ទាំង​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ បុរស​វ័យ​ចំណាស់​ម្នាក់​បើករថយន្ត​ម៉ាក​ហ្វុ​យ​សូ ទៅបុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បាក់​អស់​៣​ផ្ទាំង ដោយសារ​ស្រវឹងស្រា​ជោគជាំ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​និង

​១៥​នាទី​ទៀបភ្លឺ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៣ ត្រង់ចំណុច​មុខ​ភោជនីយដ្ឋាន ហ្វឺ​ចៃ លើ​កំណាត់​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុន​កើត​ពេល​ហេតុ មាន​បុរស​វ័យ​ចំណាស់​ម្នាក់ បើករថយន្ត​ម៉ាក​ហ្វុ​យ​សូ ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ រដ្ឋ 09 2-0019 តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ទាំង​អាការ​ស្រវឹង​ជោក លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​រេ​ចង្កូត​ទៅបុក​រណាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​៣​ផ្ទាំង ចំណែក​រថយន្ត​ដាច់​កាលេ និង​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​។​ ​ក្រោយពេល​កើតហេតុ រថយន្ត​ត្រូវ​សមត្ថកិច្ច​ចរ​រា​ចរណ៍​ក្រុង ចុះទៅ​ធ្វើការ​វាស់វែង ដើម្បី​ស្ទូច​យក​រថយន្ត​ទៅ​រក្សាទុក រងចាំ​ការដោះស្រាយ​បន្ត​៕​

carbokronangdek4 carbokronangdek3

 

Leave a Reply

(*) Required, Your email will not be published