អាវុធហត្ថ​ផ្ទៃ​ប្រទេស បន្ត​ឆែកឆេរ និង​សាកសួរ​ជនជាតិ​ចិន​ចំនួន​២៦​នាក់​ដែល​ចាប់ខ្លួន​នៅ​ខេត្តកំពង់ចាម ពាក់ព័ន្ធ​ករណី​ចាប់​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស  បានឱ្យដឹង​នៅ​ម៉ោង​១១​ព្រឹក​នេះ​ថា រហូតមកដល់​ពេលនេះ កម្លាំង​រាជ​អាវុធហត្ថ​នៅ​បន្ត​ធ្វើការ

សាកសួរ​ជនជាតិ​ចិន​ទាំង​២៦​នាក់ និង​ធ្វើ​ការឆែកឆេរ​លំនៅដ្ឋាន​តទៅទៀត​។​

 

​គួ​រម្លឹកថា កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ព័ត៌មាន​និង​សន្ដិសុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ចុះ​ឆែកឆេរ​និង​បង្ក្រាប​ជនជាតិ​ចិន​បាន​២៦​នាក់ ក្នុងនោះ​មាន​ស្រី​៦​នាក់ និង​ចិនតៃវ៉ាន់​២​នាក់ រឹបអូស​បាន​ឧបករណ៍​បច្ចេកវិទ្យា​ទាក់ទង​នឹង​ការបញ្ជូន​ព័ត៌មាន​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​ចេញទៅ​ប្រទេសក្រៅ ក្នុង​គោលបំណង​គំរាម​ជម្រិត​ទារប្រាក់ និង​ឈានដល់​បទឧក្រិដ្ឋ​ណាមួយ​។​

 

​ដោយឡែក​កាលពី​ល្ងាចម្សិលមិញ​នេះ សាលាដំបូង​រា​ធានី​ភ្នំពេញ បាន​បើកសវនាការ​កាត់ទោស​ជនជាតិ​ចិន​ចំនួន​១៧​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ចុងឆ្នាំ​២០១២ ពីបទ​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។​ ​គួរ​រម្លឹក​ដែរ​ថា ជនសង្ស័យ​ទាំង​១៧​នាក់​នេះ ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​វីឡា​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ​២០១២ ។​

 

​ក្នុង​សវនាការ​កាត់ទោស​នោះ លោក អ៊ី ថាវរៈ ជា​ចៅក្រម​ជំនុំជម្រះ និង​ព្រះរាជអាជ្ញារង កញ្ញា​វ៉ា សក្តា ជា​តំណាង​អយ្យការ ទើបតែ​សាកសួរ​ជនសង្ស័យ​បាន​ពីរ​នាក់​ប៉ុណ្ណោះ ក្នុងចំណោម​១៧​នាក់​។​ ​ប្រភពពី​តុលាការ​បាន​ឲ្យ​ដឹងថា សវនាការ​កាត់ទោស​ជ​ន​ជាតិចិន​ទាំង​១៧​នាក់​នេះ នឹង​បន្ត​ធ្វើឡើង​ទៀត នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៣​នេះ​៕​

T-0655 Hong-0301 T-0654 T-0656

 

Leave a Reply

(*) Required, Your email will not be published