ជា​ថ្នូរ​នឹង​លុយ ស្ថានីយ​ថ្លឹង​រថយន្ត នៅ​ថ្នល់ទទឹង នៅតែ​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់ ឆ្លងកាត់​ដោយ​សេរី

, , Leave a comment

​ខេត្ត​កំពង់​ចា​ម ៖ ​ស្ថានីយ​ថ្លឹង​រថយន្ត ថ្នល់កែង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម នៅតែ​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​លើស​ទម្ងន់​កំណត់ ឆ្លងកាត់​ដោយ​សេរី

គ្រាន់តែ​ចូល​បង់លុយ​ឲ្យ​អ្នកគ្រប់គ្រង​ស្ថានីយ​ជាការ​ស្រេច សូម្បីតែ​បង្កា​ន់​ក៏​មិន​ចេញ​ឲ្យ​ផង​។​
 


​សកម្មភាព​បែបនេះ នៅតែ​កើតមានឡើង បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ហើយ​ថា ឲ្យ​គ្រប់​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំងអស់​នៅតាម​ដងផ្លូវ​ក្នុងប្រទេស​កម្ពុជា ចាត់វិធានការ​គ្រប់​ម្ចាស់​រថយន្ត​ទាំងឡាយណា ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​ដែល​ច្បាប់​បានកំណត់ ដោយ​រើចេញ ហើយ​យក​រថយន្ត​ផ្សេងទៀត​មក​ផ្ទេរ​។​
 


​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ជាច្រើន​នាក់​បាន​ប្រាប់​ភ្នាក់ងារ​កាសែត កំណើត​ថ្មី ឲ្យ​ដឹងថា ការដែល​ពួកគាត់​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​បាន​ហាមឃាត់​នោះ ដោយសារ​បញ្ហា​ប្រេង​មានតម្លៃ​ខ្ពស់ ហើយ​ខាង​មន្ត្រី​ជំនាញ​តាម​បណ្តា​ស្ថានីយ​ថ្លឹង​រថយន្ត​យកលុយ​ក្នុង មួយគ្រឿង​ពី​១០​ម៉ឺន រៀល ទៅ​១៨​ម៉ឺន​រៀល បើ​ដាក់​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ក៏​ខាង​មន្ត្រី​ថ្លឹង​រថយន្ត​និង សមត្ថកិច្ច​តាមផ្លូវ​ដែលជា​មន្ត្រី​ពុករលួយ​ដុះ​ស្លែ​នៅតែ​យកលុយ​ដដែល​។ ម្ល៉ោះហើយ ត្រូវតែ​បង្ខំចិត្ត​ផ្ទុក​លើស​ដូច​គេ​ដូច​ឯង​ដែរ​។​តាម​មន្ត្រី​សាលាស្រុក​ត្បូងឃ្មុំ​មិន​បញ្ចេញ​ឈ្មោះ​ដែលមាន​ទីលំនៅ​ក្បែរ​ទីនោះ​រៀបរាប់ថា​ ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង​នោះ​កម្រ​ឃើញ ចាត់វិធានការ​អោយ​ម្ចាស់​រថយន្ត​ទាំងឡាយណា ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​ដែល​ច្បាប់​បានកំណត់ ដោយ​រើចេញ ហើយ​យក​រថយន្ត​ផ្សេងទៀត​មក​ផ្ទេរ​នោះ​ណាស់​ហើយ​បើសិនជា​រើ​មាន​ម្តងម្កាល​គឺ​នៅពេល​និយាយ​រឿង​លុយ​មិនត្រូវ​គ្នា​ប៉ុណ្ណោះ​។​ហើយ លោក ផល្លា ប្រធាន​ស្ថានីយ​មិនសូវមាន​វត្ត​មាននៅ​កន្លែងធ្វើការ​ទេ​ភាគច្រើន​គឺ​បណ្តោយ​ឈ្មោះ​ពៅ​ជា​អ្នកធ្វើ​ការជំនួស​ព្រោះ​លោក​ផល្លា​រវល់​ទៅ​ផឹកស៊ី​មិនសូវ​នៅ​កន្លែង​ទេ​។​

 

​ទាក់ទិន​និង​ព​ត័​មាន​ខាងលើ​លោក​ហេង ផល្លា ប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​ថ្នល់ទទឹង ខេត្តកំពង់ចាម ល្បី​អោយ​មន្ត្រី​ក្រោមបង្គាប់​កៀបសង្កត់​ម្ចាស់​រថយន្ត​យកលុយ​និង​យក​តួនាទី​ ប្រធាន​ស្ថានីយ​ថ្លឹង​រថយន្ត​ធ្វើជា​មុខរបរ​ផ្ទាល់ខ្លួន​នោះ​ភ្នាក់ងារ​យើង​មិនអាច​ទាក់ទង​បានទេ ព្រោះ​ទូរ​សព្ទ័​តេ​ចូល​មិនមាន​អ្នក​លើក​៕

26

​ស្ថានីយ​ថ្លឹង​រថយន្ត នៅ​ថ្នល់ទទឹង លោក ផល្លា ជា​ប្រធាន ល្បី​អោយ​មន្ត្រី​ក្រោមបង្គាប់​កៀប​សង្ក​ម្ចាស់​រថយន្ត​យកលុយ​

 

 

 

 

 

 


 

Leave a Reply

(*) Required, Your email will not be published