ខឹង​ហៅ​ស្រី​ស្អាត​ឡើង​រាំ​កំដរ​មិនបាន មន្ដ្រី​ពន្ធដារ ជប់ គឹម​រ័ត្ន យក​ដប​ស្រា​វាយ និង​ចាក់​បុរស​ម្នាក់​ក្នុង​ហាង​ស៊ី​ធី​ក្លឹប

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ មន្ដ្រី​ពន្ធដារ​ម្នាក់​ឈ្មោះ ជប់ គឹម​រ័ត្ន ដែល​ផឹកស៊ី​ស្រវឹង ហើយ​ហៅ​នារី​ស្រស់ស្អាត បម្រើ​ការងារ​ក្នុង​កាស៊ីណូ​មក​រាំ​កំដរ មិនបាន​ដូច​បំណងប្រាថ្នា​របស់ខ្លួន

និង​ដោយ​មានការ​ប្រចណ្ឌ​ផង​ជាមួយ​បុរស​ផ្សេង បាន​បោក ​កែវ និង​យក​ដប​ស្រា​បៀរ​កម្ពុជា​មក​វាយ​ទៅលើ​បុរស​ម្នាក់​បណ្ដាលឱ្យ​រងរបួស​ ធ្ងន់ធ្ងរ ហើយ​រត់គេចខ្លួន​បន្សល់​ទុក​រថយន្ដ​មួយគ្រឿង កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣ ស្ថិតនៅ​ហាង​ស៊ី​ធី​ក្លឹប ក្នុងភូមិ អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ដ​បាត់ដំបង​។


 ជនរងគ្រោះ​ដោយ​កណ្ដាប់ដៃ​មន្ដ្រី​ពន្ធដារ​មានឈ្មោះ ឈួន អាណាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​អាជីវករ បាន​រងរបួស​បែក​ចិញ្ចើម​ឆ្វេង និង​មុខ​បាក់​ខ្ទង់ច្រមុះ មាន​ទីលំនៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ។ ឈ្មោះ  ឈួន អាណាន់ បានឱ្យដឹងថា កាលពី​រសៀល ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៣ មុនពេល​កើតហេតុ ខ្លួន​មានកម្ម​វិធី​ហូបចុក​មួយ​នៅ​ក្រុង​បាត់ដំបង ជាមួយ​មិ​ត្ដ​ភក្ដិ​ឈ្មោះ ប្លុង យាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ផ្កាស្លា សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ។


​ក្រោយមក​ឈ្មោះ ជប់ គឹម​រ័ត្ន បានមក​ជួប​និង ស្គាល់គ្នា​ជាមួយ​មិ​ត្ដ​ភក្ដិ​របស់ខ្លួន​ក៏​បបួល បន្ដ​កម្មវិធី​ទៅ​ផឹកស៊ី​នៅ​ហាង​ស៊ី​ធី​ក្លិប​បន្ដទៀត ដោយ​ការផឹកស៊ី នៅក្នុង​ហាង​ស៊ី​ធី​ក្លិប​រហូតដល់​ម៉ោង​១​រំលងអធ្រាត្រ មិនដឹង​ជា​ឈ្មោះ ជប់ គឹម​រ័ត្ន ជាម​ន្ដ្រី​ពន្ធដារ​គាត់​ខឹង​នារី​មិន​ឡើង​រាំ​ជាមួយ ឬក៏​មាន​ក្ដី​ប្រចណ្ឌ​បែបណា​ទេ ស្រាប់តែ​បោក​កែវ​និង​យក​ដប​ស្រា​បៀរ​កម្ពុជា​មក​វាយ​រូបគាត់​បណ្ដាលឱ្យ​រង របួស​ហើយ ក៏​គេចខ្លួន​បាត់ស្រមោល និង​បន្សល់ទុក​តែ​រថយន្ដ​ទំនើប​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-6706 នៅ មុខ​ហាង​កន្លែងកើតហេតុ ។


​សមត្ថកិច្ច​បញ្ជាក់ថា ហាង​ស៊ី​ធី​ក្លិប​ដែលមាន​បញ្ហា​នេះ គ្មាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ដែល​ក្នុង នោះ​ហ៊ុន​គ្នា​ចំនួន​៤​ឈ្មោះ ១-​ឈ្មោះ ឡាក់ ២-​ឈ្មោះ ជប់ សុខុម ៣-​ឈ្មោះ ជឹម គឹម​ហៀ​ង និង​៤-​ឈ្មោះ ឈឹម គឹម ហុង ដែលជា​អធិការ​ស្រុក​កំរៀង​នេះ​តែម្ដង ។ បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែលនាំឱ្យ មន្ដ្រី​ពន្ធដា​ឈ្មោះ ជប់ គឹម​រ័ត្ន  បង្ក​អំពើហិង្សា និង​វាយបំផ្លាញ​ទ្រព្យសម្បត្ដិ នៅក្នុង​ហាង​ខាងលើ បណ្ដាលមកពី​គាត់ ខឹង​និង​នារី​បម្រើ​ការងារ នៅក្នុង​ហាង ដោយ​មិន​ព្រម​ឡើង​រាំ​កំដរ​តាម​សំណូមពរ​របស់គាត់ ។ មេបញ្ជាការ​អាវុធហត្ថ​ខេត្ដ​បាត់ដំបង កំពុង​ចាត់​រឿងនេះ​ហើយ និង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា ដើម្បី​ឈានទៅដល់​ការ​តាម​ចាប់ខ្លួន​ជនបង្ក ពិតប្រាកដ ៕

23-April7

 

Leave a Reply

(*) Required, Your email will not be published