រយៈពេល​ពីរ​ថ្ងៃ​ចោរប្លន់​ប្រដាប់អាវុធ​ប្លន់​យក​ម៉ូតូ នៅ​ក្រុង​កំពង់ចាម​បានសម្រេច​ពីរ​គ្រឿង​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ កាលពី​វេលា​ម៉ោង ៩ និង ១០ នាទី​យប់ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ នៅ​ចំណុច​មុខ​ផ្ទះជួល​ខាងត្បូង​សាលា​ជាតិ​កសិកម្ម ស្ថិតក្នុង​ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​-​ខេត្ដ​កំពង់

ចាម ។​ស្ដ្រី​ម្នាក់​ត្រូវ​ក្រុម ចោរប្លន់ ដក​កាំភ្លើង​វាយ​ក្បាល​យកមក ម៉ូតូ ដោយ​សុវត្ថិភាព​។​


​ប្រភពពី​នគរបាល​បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​មានឈ្មោះ​ឡេង ហ៊ាង អាយុ​២៦ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ចំណុចកើតហេតុ​ខាងលើ ។ នៅវេលា​កើតហេតុ​ស្ដ្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ ម្នាក់ឯង​មកដល់​មុខ​ផ្ទះជួល​ស្ថិតក្នុង​ក្រុមទី​៦ ក៏មាន​ជនល្មើស ២ នាក់ ពុំ​ស្គាល់​អត្ដ​សញ្ញាណ ដក​កាំភ្លើង​វាយ​ក្បាល​យកមក​ម៉ូតូ​ដោយ​សុវត្ថិភាព ខណៈ​ជិះ​ចូល​ផ្ទះ ។ ជនល្មើស​ទាំង ២ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ធុន C-125 ពណ៌​ខ្មៅ បានធ្វើ​សកម្មភាព​វាយ​ទៅលើ ស្ដ្រី​រងគ្រោះ​មួយ​ស្នប់​កាំភ្លើងខ្លី​ចំក្បាល ខាងស្ដាំ​បណ្ដាលឱ្យ​របួស​រួច​ជនល្មើស បាន​យក​ម៉ូតូ​ពី​ស្ដ្រី​រងគ្រោះ​ជិះ​ចេញ​ទៅដោយ​សុវត្ថិភាព ។  ម៉ូតូ​ដែល​ក្រុមចោរ ប្លន់ៗ​យក​ពី​ស្ដ្រី​រងគ្រោះ​ម៉ាក​ហុងដា​ធុន C-125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០០៨ ពាក់​ស្លាក​លេខ​កំពង់ចាម 7846 ។


​នគរបាល​ប៉ុស្ដិ៍​វាលវង់​បានឱ្យដឹងថា ស្ដ្រី​រងគ្រោះ​មិន​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​ពេលនេះ​កំពុង​សម្រាក​នៅផ្ទះ​ប៉ុន្តែ​គាត់​កំពុង​ភិតភ័យ​និង​ហេតុការណ៍​ក្រុមចោរ ប្លន់​នោះ​និង​កំពុង​ស្តាយ​ម៉ូតូ ។ ចំណែក ជនសង្ស័យ​ជា​ក្រុមចោរប្លន់​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ឈានទៅ​ចាប់ខ្លួន​។


​គួររំលឹកថា​កាលពី វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៣ នៅត្រង់ចំណុច​ផ្លូវលំ​ចូល​ភូមិ​ខាងក្រោយ​វត្ដ​ដីដុះ (​ឆ្មា​អើត​) ក្នុងភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មាន​ករណី ចោរប្លន់​ម៉ូតូ​សង់ ០១៣ ពី​នារី​ម្នាក់​បានសម្រេច​នៅក្រោយ​វត្ដ​ដីដុះ​ក្រុង​កំពង់ចាម​ផងដែរ​។ នារី​រងគ្រោះ​ដែល​ត្រូវ​ក្រុម ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូ​ខាងលើ​ឈ្មោះ​ទូច ស្រី​ឡែ​ន អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ ។ ចំណែក​ក្រុមចោរ ត្រូវបាន​ជនរងគ្រោះ​អះអាងថា​មាន​គ្នា ២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​មិន​ស្គាល់​ម៉ាក ចូលមក​ភ្ជង់​ធ្វើ​សកម្មភាព​ពាក់អាវ​ក្រឡា​ខ្មៅ ។


​តាម​ការរៀប​រាប់រប​ស់​អ្នកដឹង​ហេតុ ការណ៍​បានឱ្យដឹងថា មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មកពី​បុណ្យ​ក្នុង​វត្ដ ដីដុះ ហើយ​បានធ្វើ​ដំណើរ​ត្រឡប់មកផ្ទះ​វិញ ។ ពេលនោះ​នៅក្នុង​វត្ដ​ដីដុះ​មាន​ពិធី បាញ់​កាំជ្រួច​បូជាសព​របស់​ប្រជាពលរដ្ឋ លុះ​ពេល​គេ​ជិះ​ម៉ូតូ​ជិត​ដល់ផ្ទះ​ដែល​នៅ ខាងក្រោយ​វត្ដ​ដីដុះ​ត្រង់​ចំណុចកើតហេតុ ក៏ត្រូវ​ក្រុមចោរ​ជិះ​ម៉ូតូ​វ៉ា​កៀរ​ភ្ជង់​បាញ់ គំរាម​យក​ម៉ូតូ​របស់ខ្លួន​តែម្ដង ។ ពេលនោះ​ជនរងគ្រោះ​ភ័យ​ពេក​ក៏ សន្លប់ ហើយ​ក្រុមចោរ​ជិះ​ម៉ូតូ​ជន​រង គ្រោះ​គេចខ្លួន​បាត់ស្រមោល ។ ដូចនេះ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​រយះពេល​២​ថ្ងៃ​ប៉ុណ្ណោះ​មាន​ករណី ប្លន់​យក​ម៉ូតូ​បានសម្រេច​ពីរ​គ្រឿង​ហើយ​ក្រោយពេល​ប្លន់​ភាគច្រើន​ប៉ូលីស​បាន​ត្រឹម​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​។​គួរបញ្ជាក់​ថា​នៅ​ក្រុង​កំពង់ចាម​បច្ចុប្បន្ន​មាន ល្បែងស៊ីសង​ដូចជា​ភ្នាល់​កន្ទុយ លេខ​និង​ភ្នាល់​បាល់​ហើយ​ភ្នាល់​ប្រដាល់​ដែល​កើតមាន​ច្រើន​នៅ​ទឹកដី សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ហើយ​វង់ល្បែង​ទាំងនេះ​កម្រ​ឃើញ​សមត្ថកិច្ច​ប៉ូលីស​ក្រោមបង្គាប់​លោក​​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ធ្វើការ​បង្ក្រាប​ណាស់​។​


​ដូចនេះ​ ដើម្បី​ធានា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​មិនមាន​ចោរហារយ​គួរ​លោកស្នងការ​នគរ​បាល​ខេត្ត​​កំពង់ចាម​ មេត្តា​ចេញ​បញ្ជា​បង្ក្រាប​ល្បែងស៊ីសង​ដូចជា​ភ្នាល់​កន្ទុយ លេខ​និង​ភ្នាល់​បាល់​ហើយ​​ភ្នាល់​ប្រដាល់​ដែល​កើតមាន​ច្រើន​នៅ​ទឹកដី សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​ផង​ព្រោះ​បញ្ហា​ល្បែង​ ​គឺជា​ប្រភព​នៃ​បទល្មើស​។​ប្រជា​ពលរ​ដ្ធ​ក្រុង​កំពង់ចាម​កំពង់​រង់ចាំ​មើល​ចំណាត់ការ​លោកស្នងការ​ នគរបាល​ខេត្តកំពង់ចាម​បង្ក្រាប​ល្បែងស៊ីសង ដូចជា​ភ្នាល់​កន្ទុយ លេខ​និង​ភ្នាល់​បាល់​ហើយ​ភ្នាល់​ប្រដាល់​ដែល​កើតមាន​ច្រើន​នៅ​ទឹកដី សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​៕​

25 (1)

លោកស្នងការនគរបាលខេត្តកំពង់ចាម ប្រជុំរៀបចំ ផែនការ ការពារ សន្តិសុខ សុវត្ថិភាពកន្លងមក

25 (2)

ជនរងគ្រោះ​ ចោរ​ភ្ជង់​ប្លន់​យក​ម៉ូតូបានសម្រេច

 

Leave a Reply

(*) Required, Your email will not be published