កម្ពុជា និង​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ ចុះហត្ថលេខា​លើកលែង​ទិដ្ឋាការ​

, , Leave a comment

​រាជធានី​ភ្នំពេញ​៖ ចាប់ពីពេលនេះ​តទៅ កម្ពុជា​មិនចាំបាច់​ធ្វើ​ទិដ្ឋាការ​នោះទេ នៅពេលដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ុយ​រ៉ា​ហ្គា​យ។​ ​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​លើក

លែង​ទិដ្ឋាការ​ចំពោះ​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​រវាង​កម្ពុជា និង ប្រទេស អ៊ុយ​រ៉ា​ហ្គា​យ ត្រូវបាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រវាង​ភាគី​កម្ពុជា តំណាង​ដោយ​ឯកឧត្តម ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ខាង​ភាគី​ប្រទេស​អ៊ុ​រ៉ា​ហ្គា​យ​តំណាង​ដោយ ឯកឧត្តម Gerardo Prato Rodriguez ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​កម្ពុជា​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ព្រឹក​ថ្ងៃទី​២៥ មេសា​នេះ ឯកឧត្តម ឡុង វិ​សា​លោ បាន​ថ្លែង​ឲ្យ​ដឹងថា នេះ​គឺជា​ការ​រឹតចំណង​មិត្តភាព និង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​អ៊ុយ​រ៉ា​ហ្គា​យ​ឲ្យ​កាន់តែ​ជិតស្និត​ថែមទៀត ទោះជា​ប្រទេស​យើង​ទាំងពីរ​នៅ​ឆ្ងាយ​ពីគ្នា​ក៏ដោយ​។​

​ឯកឧត្តម បន្តថា «​យើង​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ត​លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​នយោបាយ ឧស្សាហកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត​» ។​

 

​ឯកឧត្តម Gerardo Prato Rodriguez ឯកអគ្គរដ្ឋទូត ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការរីកចម្រើន និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​លើ​គ្រប់​វិស័យ និង​សន្យា​បន្ត​នូវ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ​រវាង​គ្នា​និង​គ្នា​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត សន្យាថា​នឹង​ប្រាប់​ដល់​វិនិយោគិន​របស់​អ៊ុយ​រ៉ា​ហ្គា​យ​ឲ្យ​មក​បណ្តាក់​ទុក​រកស៊ី​នៅ​កម្ពុជា ជាពិសេស​លើ​វិស័យ​កសិកម្ម ទេសចរណ៍ និង​ពា​ណិ​កម្ម ៕

01-25 (1) 01-25 (2)
​ប្រភព ann​

 

Leave a Reply

(*) Required, Your email will not be published