នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ៥ ​នាក់ ពីបទ​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន ដកហូត​បាន​កាំភ្លើង​ខ្លីម៉ាក​K54​មួយ​ដើម​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​៥​នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ទំនប់ទឹក​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​បាន​កាំភ្លើង​ម៉ាក​K54 មួយ​ដើម ព្រមទាំង​ម៉ូតូ​វីវ៉ា​ពណ៌

​ខ្មៅ​មួយគ្រឿង ខណៈដែល​ពួកគេ​កំពុង​ឈរ​ទិញ​ថ្នាំញៀន​នៅក្នុង​ខណ្ឌចំការមន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវ​លេខ​២០៧ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

 

​ប្រភពព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹកបាន​ឲ្យ​ដឹងថា ខណៈដែល​ពួគគាត់​កំពុង​ដើរល្បាត​នៅ​ចំណុច​ខាងលើ ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ កំពុង​ធ្វើ​សកម្មភាព​ទិញ​ថ្នាំញៀន ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់​ភ្លាមៗ​តែម្តង និង​បន្ត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់​ទៀត​ដែលជា​បក្សពួក​។​

 

​ប្រភព​ដដែល​បាន​បន្តថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៥​នាក់ មាន​ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​ខ្លីម៉ាក​k54​មួយ​ដើម ជា​ជនសង្ស័យ​ក្នុងករណី​ប្លន់​ប្រដាប់អាវុធ​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​ទំនប់ទឹក ដើម្បី​ចាត់វិធានការ​បន្ត​៕​

01 (3) 01 (2) 01 (1)

ប្រភព ann.com.kh

 

Leave a Reply

(*) Required, Your email will not be published