និស្សិត​ចេញ​ឆក់​ទូរស័ព្ទ ប៉ះ​នារីក្លាហាន​ដេញតាម​ពីក្រោយ ជ្រុល​ទៅបុក​រថយន្ត ដួល​បាក់​ភ្លៅ​ខាងស្តាំ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖  យ៉ាងហោចណាស់​ចោរឆក់​ទូរស័ព្ទ​ចំនួន​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​ហក់ធាក់​បណ្តាល​ឲ្យ​ដួល​រងរបួស ខណៈដែល​ជនសង្ស័យ ទាំង

ពីរ​នាក់ កំពុង​ជិះ​ម៉ូតូ​រត់គេចខ្លួន ក្រោយពី​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​ពី​នារីក្លាហាន​ម្នាក់ តែ​ត្រូវ​នារី​រងគ្រោះ​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ដោយ​ស្រែកថា​ចោរៗ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ ស្ថិតនៅ​តាមផ្លូវ ៤៨០ កែង​ផ្លូវ​លេខ​១៥៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​


​មុនពេល​កើតហេតុ​នារី​រងគ្រោះ កំពុង​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​គ តែ​ម្នាក់ ហើយ​ពេល​កំពុងនិយាយ​ទូរស័ព្ទ ស្រាប់តែ​លេចមុខ​ជនសង្ស័យ ចំនួន​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​គ​ពណ៌​ខ្មៅ​លា​យស បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ​នៅមុខ​វិទ្យាល័យ ទួល​ទំពូង ។ នៅពេលនោះ នារី​រងគ្រោះ​ឈ្មោះ លី​ណា អាយុ​១៨​ឆ្នាំ បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ ដោយ​ស្រែកថា​ចោរៗ លុះ​ពេល​ក្រុមចោរ បាន​ជិះ​ម៉ូតូ​ដល់​កន្លែងកើតហេតុ ក៏ត្រូវ​ប្រជាពលរដ្ឋ នៅតាម​ដងផ្លូវ​ហក់ធាក់ បណ្តាល​ឲ្យ​ពួកគេ​ដួល​ម៉ូតូ ហើយក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង​។​


​ប៉ុន្តែ​នៅពេល​បើក​ម៉ូតូ​ដេញតាម​ចោរ​ពីក្រោយ និង​នៅពេល​ឃើញ​ចោរ​ដួល​ម៉ូតូ​នោះ នារី​រងគ្រោះ​បានគេច ស្រាប់តែ​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ា​កវី​ស្តូ បណ្តាល​ឲ្យ​នារី​រងគ្រោះ​ដួល​បាក់​ភ្លៅ​ខាងស្តាំ​។ ដោយឡែក​ក្រុមចោរ​វិញ ត្រូវបាន​សមត្ថកិច្ច យកទៅ​សួរនាំ​បន្ត នៅ​ប៉ុស្តិ៍នគរបាល ផ្សារ​ដើមថ្កូវ ។ បើតាម​សមត្ថកិច្ច ជនសង្ស័យ​ទី​១ មានឈ្មោះ សេត ធារ៉ា អាយុ​១៩​ឆ្នាំ និស្សិត​ឆ្នាំ​ទី​២ នៅ​សាកលវិទ្យាល័យ ឯកជន​មួយ និង​ជនសង្ស័យ​ម្នាក់ទៀត មិនទាន់​ស្គាល់ឈ្មោះ នៅឡើយ​ទេ​៕

25-April2

ប្រភព វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published