ជិះ​រ៉ឺម៉ក​ម៉ូតូ​យក​ទូរស័ព្ទ​ទំនើប IPHONE5 មកលេង​ហ្គេម​តាមផ្លូវ​ត្រូវ​ចោរឆក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច ​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ពីបទ​ឆក់​ទូរស័ព្ទដៃ កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៣ វេលា​ម៉ោង​៤​រសៀល នៅផ្ទះ​លេខ​២៦៥

E2Z ផ្លូវ​លេខ​១២៨ ក្រុមទី​៦០ ភូមិ​៩ សង្កាត់​មិត្តភាព ខណ្ឌ​៧ ​មករា រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត នៅ​ចំណុច​មុខផ្ទះ​លេខ ៥៧ ផ្លូវ​លេខ ២១៥ ក្រុមទី ២២ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក វេលា​ម៉ោង ៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល​។​


​ជនសង្ស័យ​ដែល​ឃាត់ខ្លួន មាន ១-​ឈ្មោះ ម៉ុ​ន ដា​រ័ត្ន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជាជាង​បាញ់ថ្នាំ​តុទូ ស្នាក់នៅ ផ្ទះ​លេខ​៤១៦ ផ្លូវ​លេខ ១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា និង​២- ឈ្មោះ បេ រ៉ាវី ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជាជាង​ជួសជុល ម៉ាស៊ីនត្រជាក់​ចល័ត ស្នាក់​នៅផ្ទះ​លេខ ៤១៦ Eo ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។ ជនសង្ស័យ​មាន​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា Scoopy ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-7519 មាន​លេខ​តួ និង ម៉ាស៊ីន 8008087 សម្រាប់​ជិះ​ធ្វើ​សកម្មភាព​។ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ចូ​វ លី ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់​គ្រឿងអគ្គិសនី​បោះ​ដុំ ស្នាក់​នៅផ្ទះ​លេខ ៣៣A ផ្លូវ​លេខ​១៥០ ក្រុមទី​៣៧ ភូមិ​១១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក ។


​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ចូ​វ លី បាន​ជិះ​រ៉ឺម៉ក​ម៉ូតូ​ចេញពី ផ្ទះ គោលបំណង​ទៅ​ផ្សារ​អូឡាំពិក ដោយ​ជិះ​គ្នា​បីនាក់ ហើយ​ខណ​:​ធ្វើដំណើរ ជនរងគ្រោះ​បាន​យក​ទូរស័ព្ទ​មក​ចុច​លេង​ហ្គេម ពេលមកដល់​មុខផ្ទះ​លេខ​៥៧ ផ្លូវ​លេខ​២១៥ ក្រុមទី​២២ ភូមិ​៩ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​ស្រាប់​តែមាន ជនសង្ស័យ​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Scoopy ពណ៌​ស តាម​មកពី​ក្រោយ រួច​អែប​ខាងឆ្វេង​ធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក IPHONE5 ពណ៌​ស ពី​ដៃ​ជនរងគ្រោះ ហើយ​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ ពេលនោះ​ជនរងគ្រោះ​បាន​ទៅប្តឹង​សមត្ថកិច្ច ហើយ​ក៏មាន​ការតាមប្រមាញ់​ចាប់​ជនល្មើស​ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់ ៕

25-April3

ប្រភព វត្តភ្នំ

 

 

Leave a Reply

(*) Required, Your email will not be published