ក្មេងស្រី​អាយុ​ជាង​មួយ​ខួប​រត់​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ដឹក​ដី​កិន​ស្លាប់ ឪពុកម្តាយ​យំ​បោក​ខ្លួន​ដូច​សត្វ​អក​

, , Leave a comment

ខេត្តបន្ទាយមានជ័យ  ៖ ក្មេងស្រី​អាយុ​ទើបតែ​បាន​ជាង​មួយ​ខួប​រត់​ឆ្លង​ផ្លូវលំ​មុខផ្ទះ ត្រូវ​រថយន្ត​បែន​ដឹក​ដី​បើក​បុក​កិន​ពីលើ ស្លាប់​នឹង​កន្លែង​កាលពី​វេលា​ម៉ោង​៥​និង​៣០

​នាទី​ល្ងាច ថ្ងៃទី​២៣ ខែមេសា លើ​ផ្លូវលំ​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ធ្វើ​ឲ្យ​ឪពុកម្តាយ​ទួញ​សោក​បោក​ខ្លួន​សន្លប់​ជាច្រើន​ដង​។


​មុនពេល​កើតហេតុ​ស្ត្រី​ឈ្មោះ ឌី បាន​បីកូន​ប្រុស​ទី​២ ដែល​ទើបតែ​កើត​បាន​ជាង​១​ខែ រួមទាំង​កាន់​ដៃ​កូនស្រី​រងគ្រោះ​ឈ្មោះ ខូ វុន ដែលមាន​អាយុ​ជាង​មួយ​ខួប ឆ្លងផ្លូវ​ពី​ផ្ទះ​មក​អង្គុយលេង​ក្នុងផ្ទះ​របស់​អ្នកជិតខាង បាន​មួយសន្ទុះ​ក្មេងស្រី ខូ វុន ក៏​រត់​ឆ្លងថ្នល់​សំដៅទៅ​ផ្ទះ​វិញ ពេលនោះ​អ្នកជិតខាង​តាម​ចាប់ តែ​តាម​មិនទាន់​។ រំពេច​នោះ​ក៏មាន​រថយន្ត​ដែល​តែង​ដឹក​ដី​តាមផ្លូវ​លំ​នេះ​ពណ៌​ស បើក​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន គាត់​ក៏បាន​លើកដៃ​ជាស​ញ្ញា និង​ស្រែក​អោយ​រថយន្ត​ឈប់ តែ​រថយន្ត​មិន​ឈប់​ឬ​បន្ថយល្បឿន​ឡើយ ក៏​ទៅបុក​កិន​ក្មេងស្រី​ចំ​ពីលើ​ចំ​.​ក ខាងស្តាំ។


​ក្រោយ​កើតហេតុ​ភ្លាមៗ​ម្តាយ​ក្មេងស្រី​បាន​យំ​បោក​ខ្លួនប្រាណ​ស្ដាយ​ កូនស្រី ជាទី​ស្រឡាញ់ ចំណែក​ឪពុក​ឈ្មោះ សេង ម៉េង​ហេង អាយុ​ជាង​២០​ឆ្នាំ ត្រឡប់​ពីរ​ត់​ម៉ូតូឌុប​ដឹងថា​កូន​ត្រូវ​រថយន្តបុក ក៏ ស្រែក​ទ្រហោយំ​ឱប​កូនស្រី​សន្លប់​ជាច្រើន​ដង​ផងដែរ​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​បាន​ទៅដល់ ហើយ​តាមរក​រថយន្ត​បង្កហេតុ​ក៏​ប្រទះឃើញ​រថយន្ត​នៅនឹងកន្លែង​ទីតាំង​កាយ ដី តែ​មិនឃើញ​អ្នកបើកបរ​ឡើយ ឃើញតែ​រថយន្ត​ប្រភេទ​បែន​ដឹក​ដី​ធុន​តូច​ម៉ាក Fusa ពណ៌​ស​ពាក់​ស្លាក​លេខ 3A 0813 ខេត្តបន្ទាយមានជ័យ បើកបរ​ដោយ យូរ វណ្ណៈ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​-​សង្កាត់ ទឹកថ្លា ក្រុង​សិរីសោភ័ណ​៕ វត្តភ្នំ

25-April4

 

 

Leave a Reply

(*) Required, Your email will not be published