ចាប់​ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល ដែល​អាច​ចឹក​ឬ​រឹត​មនុស្ស​ស្លាប់ ឲ្យ​សមត្ថកិច្ច​យកទៅ​ព្រលែង​ឆ្ងាយ​ពី​ភូមិ

, , Leave a comment

​ខេត្ដ​បាត់ដំបង ៖ ពស់ថ្លាន់​ដ៏​ធំ​មួយ​ក្បាល​ប្រវែង​ជាង​៦​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ​៣៦​គីឡូក្រាម  ត្រូវបាន​អ្នកភូមិ​ប្រទះឃើញ​ពេល​កំពុង​ចាប់​មាន់​ស៊ីក្នុង​ទ្រុង ខាងក្រោយ​ផ្ទះ

​នៅក្នុង​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង កាលពី ​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ហើយ​បាននាំគ្នា​ចំណាយពេល​រាប់​ម៉ោង ដើម្បី​ចាប់​សត្វ​ពស់​នោះ​ប្រគល់ឱ្យ​សមត្ថកិច្ច និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ។​


​មុនពេល​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​បានចេញ​ល្បាត នៅ​សង្កាត់​វត្ដ​គ ក៏​ប្រទះឃើញ​លោក ប៉ែន សា​រួន ហៅ​ដូង អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ កំពុង​រុករក​សត្វ​ពស់ថ្លាន់​នៅ បរិវេណ​ដី​របស់គាត់ ហើយ​កម្លាំង​សមត្ថកិច្ច បាន​ជួយ​រុករក​ក៏​ប្រទះ​សត្វ​ពស់ថ្លាន់​១ ក្បាល​ប្រវែង​៦​ម៉ែត្រ​ទម្ងន់​៣៦​គីឡូក្រាម ពួន​នៅក្រោម​ស​ង្ក័​សី​ចាស់ៗ​ដែល​ទុក ចោល​ក្បែ​ផ្ទះ​ហើយក៏​ចាប់​យកមក​ប្រគល់ ជូន​សង្កាត់រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត ។​


​លោក ប៉ែន សា​រួន ហៅ​ដូង ម្ចាស់ផ្ទះ​បានឱ្យដឹងថា សត្វ​ពស់​នៅក្បែរ​ផ្ទះ​របស់ លោក​មាន​អ្នកស្រុក​ចាប់​បានជា​ញឹកញាប់ តែ​ពស់​នោះ​មិនធំ​ដូច​លើក​នេះ​ទេ ម្យ៉ាងទៀត​អ្នកភូមិ​មានការ​ភ័យខ្លាច​សត្វ អ​សិរ​ពិស​នេះ​វា​មិន​ត្រឹមតែ​ចាប់​មាន់​ទា ឆ្កែ​ធ្វើ​ចំណីអាហារ​ទេ វា​អាច​ចឹក​ឬ​រឹត មនុស្ស​ឱ្យស្លាប់​ក៏​ថា​បាន ដូច្នេះ​បើ​សមត្ថ កិច្ច​ចាប់បាន​ហើយ​សូម​យក​វា​ទៅឱ្យ​ឆ្ងាយ​ចុះ​។ ក្រុមមន្ត្រី​បាន​អះអាងថា គេ​នឹង​យក​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ ទៅ​ព្រលែង​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព ឆ្ងាយ​ពី​មនុស្ស ៕

25-April5

 

Leave a Reply

(*) Required, Your email will not be published