តារា​សម្តែង​នាង ហ៊ុយ ច័ន្ទ​រាជ​នី អួតថា​មាន​អ្នក​សុំ​ស្នេហ៍​ច្រើន​

, , Leave a comment

​ភ្នំពេញៈ ទន្ទឹមនឹង​ការងារ​ក្នុង​អាជីព​សិល្បៈ​ចាប់ផ្តើម​មាន​សន្ទុះ​លើ​ទីផ្សា​នោះ​អតីត​ស្រី​ស្អាត​ឆ្នាំ​២០១១ វ័យ​១៨​ឆ្នាំ​កូនកាត់​ខ្មែរ​ចិន កញ្ញា ហ៊ុយ ច័ន្ទ​រាជ​នី ក៏​ផ្តើម​មាន​បុរសៗ​សម្បូរ​ទ្រព្យ

​ជាច្រើន​ប៉ង​ចង់បាន​ប្រាណ​នាង​ទៅ​ថ្នាក់ថ្នម​ហើយ​ធានា​ចិញ្ចឹម​ជ្រោមជ្រែង​លើ​ជីវិត​នាង​មិន​ឲ្យ​ខ្វះចន្លោះ​ឡើយ​។ ប៉ុន្តែ​នាង​អះអាង​យ៉ាង​ម៉ឺងម៉ាត់​ថា អំណាច​ទឹកប្រាក់​នេះ មិនអាច​ទិញ​បេះដូង និង​ឧ​ត្ត​ម​គតិ​របស់​នាង​បានឡើយ​។​

 

​ចូលឆ្នាំ​២០១៣​នេះ រាជ​នី ត្រូវបាន​ផលិតកម្ម​រស្មី​ហង្ស​មាស​លើកស្ទួយ​នាង​ឲ្យ​សម្តែង​ក្នុង​ឈុត​ខារ៉ាអូខេ​នូវ​បទ​ល្បីៗ​ដែល​ធ្វើ​ឲ្យ រាជ​នី កាន់​តែមាន​យីអ៊ុន​ឡើង​ក្រឺតៗ​។ ក្រៅពីនេះ រាជ​នី ក៏បាន​បង្ហាញ​វត្តមាន​តាម​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ​មួយចំនួន​ផងដែរ​។​

 

​ទន្ទឹមនឹង​យីអ៊ុន​ឡើង​ក្រឺតៗ​ឆក់យក​តំណែង​តារា​ល្បីៗ​ជាច្រើន​នោះ អតីត​ស្រី​ស្អាត​ឆ្នាំ​២០១១​កូនកាត់ ហ៊ុយ ច័ន្ទ​រាជ​នី​ក៏​ផ្តើម​ហ៊ុមព័ទ្ធ​ទៅដោយ​ហ្វូង​កន្លង់​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ចោម​រាម​សុំ​ស្នេហ៍​ហើយ​នោះ​នាង​ក៏បាន​ទទួលស្គាល់​ផងដែរ​។ នាង​សារភាពថា​៖«​ខ្ញុំ​ពិតជា​មាន​អ្នក​ស្រឡាញ់​ច្រើន​មាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។​ប៉ុន្តែ​បុរសៗ​ទាំងនោះ​មិនទាន់មាន​បុរស​ណា​ម្នាក់​មានសំណាង​ទទួលបាន​ក្តី​ស្នេហ៍​ពី​ខ្ញុំ​ទេ​»​។ នាង​បាន​បន្ត​ទាំង​សំណើ​ចក​ក្អិ​កថា​៖«​អ្នក​ដែល​តាម​សុំ​សេចក្តីស្រឡាញ់​ពី​ខ្ញុំ​នោះ ភាគច្រើន​ជា​អ្នកមាន​ទ្រព្យ​ផងដែរ​»​។​

 

​កាលដែល​ស្រី​ស្រស់​នៅ​មិន​ព្រម​បន្ទាបខ្លួន​បង្ហើប​ចម្លើយ​បេះដូង​ឲ្យ​បុរស​ម្នាក់​ដែល នាង​ពេញចិត្ត​ទទួលបាន​ចម្លើយ​ស្នេហ៍​នោះ មិនមែន​ដោយសារ​នាង​មាន​ម្ចាស់​បេះដូង​ឃុំគ្រង​នាង​ហើយ​នោះទេ ដោយ​នាង​បាន​បញ្ចេញ​ហេតុផល​យ៉ាង​តូច​មួយ​ដែល​ហេតុផល​នោះ​អាចជា​ក្តីសង្ឃឹម​ដល់​កន្លង់​មានចិត្ត​អំណត់​បាន​ទៅ​ថ្ងៃមុខ​។​

 

​នាង​បាន​បរិយាយ​ថា​៖ «​ពេលវេលា​នេះ​មិនទាន់​ដល់ពេល​ខ្ញុំ​ត្រូវ​ទទួលយក​សំណើ​ស្នេហ៍​ពី​បុរស​ណា ហើយក៏​មិនទាន់​ដល់​ពេលដែល​ខ្ញុំ​ត្រូវយក​ស្នេហា​មក​ដាក់​ក្នុង​ចិត្ត​ដែរ​។ តែ​ក៏​មិនមែន​ថា ខ្ញុំ​នេះ​មិន​ចង់​មាន​ស្នេហា​នោះដែរ​គឺ​ចង់​មាន​ស្នេហា​និង​មាន​អនាគត​ដូច​គេ​ដូច​ឯង​ដែរ​»​។ នាង​បានបញ្ជាក់​ឲ្យ​ដឹងថា​៖«​មូលហេតុ​ដែល​ខ្ញុំ​មិនទាន់​គិត​និង​ទទួលយក​បុរស​ណា​ម្នា​ក់មក​ធ្វើជា​ម្ចាស់​បេះដូង​ព្រោះ​សព្វថ្ងៃនេះ​ខ្ញុំ​នៅ​ក្មេងខ្ចី​ហើយ​ណាមួយ​ខ្ញុំ​រៀន រៀន​អត់​ទាន់​ចប់​ផង​ហ្នឹង​ក្មេង​ណាស់​អត់​កើត​ទេ​ហើយ​ម៉ាក់​ក៏​អត់​ទាន់​ឲ្យ​មាន​ដែរ​»​។​

 

​នាង​បានបញ្ជាក់​បន្ថែមទៀតថា​៖«​នៅមាន​ការងារ​ចំពោះមុខ​ច្រើន​ទៀត​ក្រៅពី​ការសិក្សា​មិនទាន់​ចប់​និង​ម៉ាក់​មិនទាន់​ចង់បាន​កូនប្រសា គឺ ការងារ​សិល្បៈ​ដែលជា​ក្តី​ស្រឡាញ់​នោះ​ក៏​នៅមានកម្រិត ចាំ​ល្បី​ជាងនេះទៀត​ចាំ​គិត​រឿង​អនាគត​ប្តីសី​ក៏​មិន​ហួសពេល​ដែរ​ហើយក៏​មិន​ខ្វះ​អ្នក​ស្រឡាញ់​ដែរ ដល់ពេល​នោះ​បើ​សម្រស់​យើង​ប៉ុណ្ណឹង​ដែរ​»​។​

 

​ដោយឡែក​មុននេះ អ្នកស្រី ស៊ា​ង ហៀ​ង ដែល​ត្រូវជា​ម្ដាយ​របស់​នាង ហ៊ុយ ច័ន្ទ​រាជ​នី ក៏​ធ្លាប់បាន​និយាយ​ផងដែរ​ដោយ​គាត់​និយាយថា​៖ «​ធម្មតា​ឪពុកម្តាយ​មិនមែន​ចិញ្ចឹម​កូន​ទុក​ឃុំគ្រង​រហូត​នោះទេ​ដល់ពេល​ត្រូវ​ឲ្យ​នាង​មាន​គូគ្រង​នោះ​គឺ​មិន​ទុក​ទេ​ឲ្យ​តែ​មើលទៅ​បុរស​នោះ អាច​ឲ្យ​កូន​យើង​ពឹងពាក់​ពុំនាក់​អាស្រ័យ​សាង​សុភមង្គល​ជាមួយគ្នា​បាន​នោះ នឹងមិន​ទុក​ទេ​»​។​

 

​ប៉ុន្តែ​អ្នកស្រី ស៊ា​ង ហៀក ក៏​បញ្ជាក់ដែរថា​៖«​តែ​ពេលនេះ​កូនស្រី រាជ​នី នាង​នៅ​ក្មេង​ណាស់​វ័យ​មិនទាន់​ឆ្លង​២០​ឆ្នាំ ខ្ញុំ​មិន​ចង់​នាង​សេពគប់​ស្នេហា​អី​ទេ ឲ្យ​នាង​រៀន និង​ការងារ​សិល្បៈ​នាង​រឹងមាំ​ជាង​នេះ​បន្តិចទៀត​សិន​»៕​ postkhmer

huy (2)

 

Leave a Reply

(*) Required, Your email will not be published