រាជធានីភ្នំពេញ៖ បុរសម្នាក់រងរបួលធ្ងន់ ខណៈជិះម៉ូតូទៅបុកម៉ូតូរ៉ឺម៉ក ត្រូវម៉ូតូមួយគ្រឿងទៀតជិះមកកិនពីក្រោយ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង២០និង៥៥នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ
២០១៣ ត្រង់ចំណុចផ្លូវលេខ៦៣ប្រសព្វនឹងផ្លូវលេខ៣៩២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកPCX ពណ៌ស តាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីជើងទៅត្បូង ទៅបុកម៉ូតូរ៉ឺម៉កមួយគ្រឿងដែលជិះច្រាសទិសគ្នា បណ្តាលឲ្យដួល ស្រាប់តែមានម៉ូតូសេ១២៥ ពណ៌ខ្មៅមួយគ្រឿងទៀត បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របមកកិនពីលើ បណ្តាលឲ្យម្ចាស់ម៉ូតូPCXរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូរ៉ឺម៉ក និងម៉ូតូទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌចំការមនដើម្បីចាត់ការបន្ត៕ ann.com.kh